អភិបាលក្រុងកែប និង នាយករដ្ឋបាល ត្រូវសមត្ថកិច្ច ឃាត់ខ្លួន ពិតប្រាកដមែន តែ…!

ខេត្តកែប៖ លោក ខេង យ័ន អភិបាលក្រុងកែប និង នាយករដ្ឋបាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ប៉ុន្តែមិនទាន់មានប្រភពអះអាងថា សមត្ថកិច្ច ខាងណាឃាត់ខ្លួន ឱ្យច្បាស់នោះទេ ខណៈអ្នកនាំពាក្យមិនទាន់បញ្ជាក់ផ្លូវការ នៅឡើយ ។

អ្នកនាំពាក្យរដ្ឋបាលខេត្តកែប លោក ប៊ុន យោង នៅល្ងាចថ្ងៃទី២ ខែមករានេះ បានប្រាប់សារព័ត៌មាន  ថា សមត្ថកិច្ច ពិតជាឃាត់ លោក ខេង យ័ន អភិបាលក្រុងកែប និង នាយករដ្ឋបាលក្រុង ពិតប្រាកដមែន កាលពីម៉ោងជាង១១ព្រឹក ប៉ុន្តែយើងមិនទាន់ដឹងថា សមត្ថកិច្ចខាងណាឃាត់ឱ្យពិតប្រាកដនោះទេ ។

លោក ប៊ុន យោង បន្តថា កុំថាឡើយខេត្ត មិនទាន់ទទួលព័ត៌មានច្បាស់លាស់ សូម្បីប្រពន្ធ លោក ខេង យ័ន ក៍មិនទាន់ដឹងដែរ ។

ប្រភពបង្ហើបថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចូលទៅចាប់ខ្លួនមន្ត្រីទាំងពីរនាក់ នៅសាលាក្រុងកែបភ្លាមៗ បន្ទាប់ពីលោក ខេង យ័ន អភិបាលក្រុងកែប បានបញ្ចប់កិច្ចប្រជុំមួយនាព្រឹកមិញនេះ។

អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ សុំមិនធ្វើអត្ថាធិប្បាយជុំវិញព័ត៌មាននេះទេ ដោយលោកបញ្ជាក់ប្រាប់  លោកនឹងផ្ដល់ដំណឹងឱ្យពេលក្រោយ ខណៈពេលនេះ លោកជាប់សុំច្បាប់ឈប់សម្រាក ។

ដោយ ឡែក ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង នៅល្ងាចថ្ងៃទី២ ខែមករា មិនអាចទំនាក់ទំនងសុំការពន្យល់បានទេ ដោយទូរសព្ទចូលមិនមានទទួល ។

អង្គភាពយើង នឹងផ្សាយលម្អិតជូន បន្តបន្ទាប់ ប្រសិនបើមានការពន្យល់បកស្រាយ ពី សាម៉ីភាគី ពាក់ព័ន្ធទាំងអស់។

អត្ថបទដែលជាប់ទាក់ទង
Open

Close