Updated! លោក ខេង យ័ន និង នាយករដ្ឋបាលក្រុងកែប ACU ឱ្យត្រឡប់មកវិញហើយ!

ភ្នំពេញ ៖ លោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុង លោក អ៊ិន ហ៊ុន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU អនុញ្ញាតឱ្យត្រលប់មកផ្ទះវិញហើយ នៅព្រលប់ថ្ងៃដដែល ។

លោក ប៊ុន យោង នៅយប់ថ្ងៃទី២ ខែមករានេះ បានប្រាប់សារព័ត៌មាន ថា លោក ខេង យ័ន និង នាយករដ្ឋបាលក្រុង បានត្រឡប់មកខេត្តកែប វិញហើយ នៅម៉ោងជាង៧យប់ ថ្ងៃទី២ ខែមករានេះ។ លោកបញ្ជាក់ ក្រោយសមត្ថកិច្ច ឃាត់ លោក ខេង យ័ន និងនាយករដ្ឋបាល «មាន២នាក់មែន»។

បើតាមការបញ្ជាក់ពី អ្នកនាំពាក្យស្នងការខេត្តកែប គឺសមត្ថកិច្ច ខាង ACU តែអាចជាការភាន់ច្រឡំ»។

សូមជម្រាបថា លោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុង លោក អ៊ិន ហ៊ុន ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់យកទៅសាកសួរ កាលពីម៉ោងជាង១១ព្រឹក ថ្ងៃទី២ ខែមករា ។

ប្រភពបង្ហើបថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចូលទៅចាប់ខ្លួនមន្ត្រីទាំងពីរនាក់ នៅសាលាក្រុងកែបភ្លាមៗ បន្ទាប់ពីលោក ខេង យ័ន អភិបាលក្រុងកែប បានបញ្ចប់កិច្ចប្រជុំមួយនាព្រឹកមិញនេះ។

អ្នកនាំពាក្យ អង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ សុំមិនធ្វើអត្ថាធិប្បាយជុំវិញព័ត៌មាននេះទេ ដោយ លោក បញ្ជាក់ប្រាប់ថា  លោកនឹងផ្ដល់ដំណឹងឱ្យពេលក្រោយ ខណៈពេលនេះ លោកជាប់សុំច្បាប់ឈប់សម្រាក ៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close