បន្ថយ និងដកហូតឋានន្តរស័ក្ដិនាយនគរបាលថ្នាក់ឧត្ដមសេនីយ៍ ឱ្យមកនៅត្រឹមថ្នាក់ពលបាលត្រី ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៤រូប

ភ្នំពេញ៖យោងតាមព្រះរាជក្រឹត្យ លេខ នស/រកត/០១២៤/០២៣ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ព្រះករុណព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ បន្ថយ និងដកហូតឋានន្តរស័ក្ដិនាយនគរបាលថ្នាក់ឧត្ដមសេនីយ៍ ឱ្យមកនៅត្រឹមថ្នាក់ពលបាលត្រី ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៤រូប ។

ព្រះរាជក្រឹត្យបានបញ្ជាក់ថា នាយនគរបាលជាន់ខ្ពស់៤រូបនោះ រួមមាន ៖ ទី១ លោក ឧត្ដមសេនីយ៍ទោ ទូច យុទ្ធា អត្តលេខ ០៥៥២៥ ទី២ លោក ឧត្ដមសេនីយ៍ត្រី តាំង គង់ អត្តលេខ ៨៤៣០៣ ទី៣ លោក ឧត្ដមសេនីយ៍ត្រី ជូ ផល្លីឌីន អត្តលេខ ៨៤៣៩២ និងទី៤ លោក ឧត្ដមសេនីយ៍ត្រី ខៃ វណ្ណៈ អត្តលេខ ៦៨៤១៩ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close