សម្ដេចតេជោ ហ៊ុន សែន ៖ ទោះបីខ្ញុំមិនមែនជានាយករដ្ឋមន្ត្រី ទៀតក្តីតែដោយក្តីស្រឡាញ់រាប់អាន ក្នុងឋាន:ជាមិត្តចាស់…!

សម្ដេចតេជោ ហ៊ុន សែន ៖ ទោះបីខ្ញុំមិនមែនជានាយករដ្ឋមន្ត្រី ទៀតក្តីតែដោយក្តីស្រឡាញ់រាប់អាន ក្នុងឋាន:ជាមិត្តចាស់ដែលធ្លាប់ធ្វើការជាមួយគ្នាក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាពកម្ពុជា ជប៉ុន ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន គីសុីដា ហ្វីមីអូ បានឆ្លៀតទទួលខ្ញុំ នៅវិមានរដ្ឋាភិបាលនាពេលល្ងាចនេះ។

ខ្ញុំសូមអរគុណចំពោះឯកឧត្តមគីសុីដា ហ្វីមីអូដែលនៅបន្តរាប់អានខ្ញុំក្នុងឋាន:ជាមិត្តចាស់ម្នាក់និងបានទទួលជួបដោយក្តីស្រឡាញ់រាប់អាន។

ខ្ញុំសូមអរគុណផងដែរដល់មិត្តភក្រទាំងអស់ដែលមកជួបពិភាក្សាជាមួយខ្ញុំពេលខ្ញុំស្នាក់នៅទីក្រុងតូក្យូ។ (មុននេះបន្តិចខ្ញុំទទួលបានព័ត៌មានថាពួកក្រុមប្រឆាំងជ្រុលនិយមបានបំផុសដំណឹងថាសុខភាពខ្ញុំមិនល្អមកលាងឈាមមិនដឹងថាត្រឡប់ទៅប្រទេសវិញបានឬអត់)។ យើងសូមប្រាប់ទៅពួកអ្នកវិញថាសុខភាព ហ៊ុន សែន បន្តរស់រហូតកំចាត់ចោលពួកជ្រុលនិយមអស់ពីកម្ពុជាទើប ហ៊ុន សែន លាចាកលោកនេះទៅ។

យើងសូមផ្តល់យោបល់ឱ្យពួកអ្នកការពារសុខភាពខ្លួនប្រសើរជាងគិតពីសុខភាព ហ៊ុន សែន។

ក្រោយម៉ោង២ល្ងាចថ្ងៃស្អែកទី១២ មករា ២០២៤ ខ្ញុំនឹងមានវត្តមាននៅកម្ពុជាវិញសូមពួកជ្រុលនិយមកុំបារម្មពីខ្ញុំធ្វើអីគិតពីខ្លួនឯងទៅល្អជាង៕

ប្រភព៖ Facebook Page ៖ Samdech Hun Sen of Cambodia

អត្ថបទដែលជាប់ទាក់ទង
Open

Close