ច្រាំងស្ទឹងសង្កែ ទើបសង់ថ្មី តែគ្មានគុណភាព កំពុងបាក់ស្រុត ដង្ហើយរក អាជ្ញាធរពាក់ព័ន្ធ ជួយសង្គ្រោះផង!

បាត់ដំបង៖ មានសេចក្តី រាយការណ៍មកថា ច្រាំងដងស្ទឹងសង្កែ ត្រើយខាងលិច ក្បែរវិមាន ឯករាជ្យ ដែលទើបសាងសង់ មិនទាន់បាន១ឆ្នាំផង ស្រាប់តែពេលនេះ កំពុង​បាក់ស្រុត ជាហេតុធ្វើអោយ ប្រជាពលរដ្ឋ មានការព្រួយបារម្ភយ៉ាងខ្លាំង ខណះពួកគាត់ដើរហាត់ប្រាណ នៅពេលព្រឹក និង ពេលល្ងាច។

អំឡុងពេលជាង៤ខែ កន្លងទៅថ្មីៗនេះ ខេត្តបាត់ដំបង កំពុងល្បីល្បាញ ខ្លាំងផ្នែក ទីក្រុងស្អាត ដោយសារ ថ្នាក់ដឹកនាំបានកសាង និង កែលម្អរ សោភណភាព សួនច្បារក្នុងក្រុង តុបតែងភ្លើងពណ៌ ខាងមុខសាលាខេត្ត និង អមដោយវិមានឯករាជ្យ មើលទៅហាក់បី ដូចឋានសួគ៌។

ប៉ុន្តែរយៈពេល៣ថ្ងៃចុងក្រោយនេះមាន ប្រជាពលរដ្ឋ ជាច្រើននាក់ បានយកដៃគក់​ទ្រូងហួសចិត្ត ដោយសារពួកគាត់បានឃើញ ការបាក់ស្រុតច្រាំងដងស្ទឹងសង្កែ​ ដែលទើបតែកសាងថ្មី ប៉ុន្តែគ្មានគុណភាព​ ហើយបាក់ស្រុតបណ្តើរទៅហើយ។

ប្រជាពលរដ្ឋ សំណូមពរ ដល់ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និង លោក លាង វាសនា អភិបាលក្រុងបាត់ដំបង  មេត្តា ជួយពិនិត្យមើល ទីតាំងនោះ ផង ជៀសវាង កុំអោយមានគ្រោះថ្នាក់ កើតឡើង ទៅលើភ្ញៀវ ទេសចរណ៍ជាតិ និង ភ្ញៀវអន្តរជាតិ ជាយថាហេតុ។

យោងតាមបទសម្ភាសន៍ផ្ទាល់ពី លោក សុខ លូ អភិបាលនៃគណៈ អភិបាលខេត្តបាត់ ដំបង តាមរយះប្រព័ន្ធតេឡេក្រាម លោក បានឆ្លើយតបអ្នកយកព័ត៌មានយើងថា ចំពោះការបាក់ច្រាំងដងស្ទឹងសង្កែ ដែលទើបសាងសង់ថ្មី បែរជាបាក់ស្រុតទៅវិញ លោកអភិបាល បានជម្រាបថាក្រុមហ៊ុនម៉ៅការសំណង និងធ្វើការជួសជុលឡើងវិញ នៅពេលទឹកស្ទឹងស្រក ដល់កំរិត។

ជាចុងក្រោយ ភ្នាក់ងាតព័ត៌មានប្រចាំខេត្តបាត់ដំបង សូមបញ្ជាក់ថា ខ្លឹមសារដូច ការរៀបរាប់ខាងលើ ក្នុងន័យជម្រាបជូនដំណឹងដល់ថ្នាក់ដឹកនាំខេត្តបាត់ដំបង ស្ថាប័នពាក់ព័ន្ធ  និងក្រុមក្រុមហ៊ុន ជួយពិនិត្យ  ជួសជុល ទៅតាមបច្ចេកទេស មានគុណភាព តាមស្តង់ដារកំណត់ តាមការគួរផង ៕​ ដោយ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close