ប្រជុំ ពិនិត្យ​ និងអនុម័តលេីសំណើបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលសំរាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិក នៃរដ្ឋបាលខណ្ឌសែនសុខ ប្រចាំខែកុម្ភៈ​ ឆ្នាំ២០២៤

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ២០២៤​ ក្រុមប្រឹក្សាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំសាមញលើកទី៥៨​ អាណត្តិទី៣ ក្រោមអធិបតីភាព លោក​ស្រី​ ឈាន​ សុខេន​ ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ​ លោក​ ម៉ូវ​ ម៉ានិត​ អភិបាលខណ្ឌសែនសុខ​ និងមានការអញ្ជើញចូលរួមពី សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ លោក-លោកស្រីអភិបាលរងខណ្ឌ​ លោកអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ កំលាំងភូមិភាគពិសេសប្រចាំខណ្ឌ លោកនាយក-នាយករងរដ្ឋបាលខណ្ឌ ប្រធានការិយាល័យទាំង១០ ប្រធានអង្គភាពលទ្ធកម្ម លោកចៅសង្កាត់ទាំង៦ តំណាងអាជីវករ តំណាងប្រជាពលរដ្ឋ តំណាងអង្គការសង្គមសុីវិល​ សរុបអ្នកចូលរួម៥២នាក់ ដោយមានរបៀបវារៈប្រជុំចំនួន០៧ដូចខាងក្រោម៖
១-ពិនិត្យ និងអនុម័តលើសំណើសុំអនុញ្ញាតច្បាប់របស់ លោក ប៊ុន បឿន សមាជិកក្រុមប្រឹក្សាខណ្ឌ ដែលជួបគ្រោះថ្នាក់ចរាចរណ៍។
២-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សាខណ្ឌសែនសុខ អាណត្តិទី៣។
​​​៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែីនា​ ឆ្នាំ២០២៤​ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌសែនសុខ។
៤-ពិនិត្យ​ និងអនុម័តលេីសេចក្តីព្រាងផែនការថវិការដ្ឋបាលខណ្ឌសែនសុខ​ ឆ្នាំ២០២៤។
៥-ពិនិត្យ​ និងអនុម័តលេីសេចក្តីព្រាង​ទទួលស្គាល់គណៈកម្មការគ្រប់គ្រងសាលាមត្តេយ្យសិក្សាបុរី១០០ខ្នង
-ពិនិត្យ និងអនុម័តលើសេចក្តីព្រាង​ទទួលស្គាល់គណៈកម្មការគ្រប់គ្រងសាលាបឋមសិក្សាទាំង១០​ ក្នុងខណ្ឌសែនសុខ
-ពិនិត្យ និងអនុម័តលើសេចក្តីព្រាង​ទទួលស្គាល់គណៈកម្មការគ្រប់គ្រងមធ្យមសិក្សាសាធារណៈទាំង៤
-ពិនិត្យ និងអនុម័តលើសេចក្តីព្រាង​ទទួលស្គាល់គណៈកម្មការគ្រប់គ្រងមជ្ឈមណ្ឌលសិក្សាសហគមន៍សែនសុខទី៥។
៦-ពិនិត្យ​ និងអនុម័តលេីសំណើបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលសំរាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិក នៃរដ្ឋបាលខណ្ឌសែនសុខ ប្រចាំខែកុម្ភៈ​ ឆ្នាំ២០២៤។
៧-បញ្ហាផ្សេងៗ

អត្ថបទដែលជាប់ទាក់ទង
Open

Close