សម្តេចតេជោ ហ៊ុន សែន ៖ សាពូនមីដាដា… តើកូនឆ្កួត ឬក៏ឡប់ ឬចង់អួត ទៅអ្នកដ៏ទៃ?

សម្តេចតេជោ ហ៊ុន សែន ៖ លោកសាពូនមីដាដា បានបង្ហោះសារ ដោយនិយាយថា ខ្ញុំនិងភរិយា បានជួយគាត់ចំនួន 6,7 លានដុល្លារ ព្រមទាំងផ្ទះ និងឡាន។ ច្រើនណាស់កូនបើកូនទទួលបានមែនតើកូនយកទៅណា?។

តើកូនឆ្កួត ឬក៏ឡប់ ឬចង់អួត ទៅអ្នកដ៏ទៃ? ជាង១០ឆ្នាំមុនពុកម៉ែបានហៅកូនទាំងពីរនិងចៅទៅលេងផ្ទះវិមានឯករាជ្យនិងបានផ្តល់ប្រាក់៣០មុឺនដុល្លារសម្រាប់ពួកកូនទិញផ្ទះនៅ។

ក្រោយមកដោយឃើញថាមារយាទកូនទាំងពីរមិនកើតពុកម៉ែបដិសេដ្ឋមិនជួយកូនទៀតទេទោះកូនបានសុំមកទៀតដើម្បីបង់រំលោះផ្ទះដែលកូនប្រាប់ថាទិញផ្ទះចំនួន៤ដែលគ្មានលុយ
បង់រំលោះឲ្យគេ។កូនប្រុសពុកម៉ែមានចិត្តចង់ជួយកូនតែកូនមិនត្រឹមតែបំផ្លាញខ្លួនឯងទេតែកូនចង់បំផ្លាញដល់ពុកម៉ែតាមរយះការបង្ហោះសារបែបនេះទៅវិញ។
លុយជិត៧លានដុល្លារវាច្រើនណាស់ដែលពុកគ្មានលទ្ធភាពផ្តល់ឲ្យកូននោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close