ហ្វេសប៊ុក មួួយបង្ហោះថា ៖ ពិបាកជាងសុំភ្លើងយក្សទៀត លោកភ្លើង​ អើយលោកភ្លើង…! EDC ខេត្តស្វាយរៀង បំភ្លឺ

អគ្គិសនីស្វាយរៀង សូមធ្វើការបំភ្លឺលើករណីដែលម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សៅ ស្វាយរៀង បានផុសនៅលើគណនីរបស់ខ្លួនឱ្យបានជ្រាបថា ទីតាំងភូមិចំការចេក ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង អគ្គិសនីស្វាយរៀងបានភ្ជាប់ចរន្តជូនអតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់បានចំនួន ៨៥គ្រួសាររួចមកហើយតាំងពីឆ្នាំ២០១៨។
ចំពោះអតិថិជនមួយចំនួនទៀតដែលមិនទាន់មានចរន្តអគ្គិសនីប្រើប្រាស់ អគ្គិសនីស្វាយរៀងបានលើកក្នុងផែនការឆ្នាំ២០១៩ ដើម្បីធ្វើការពង្រីកបណ្តាញចូលបន្ថែម។
គម្រោងផែនការឆ្នាំ២០១៩ បច្ចុប្បន្នទីតាំងនោះបានសាងសង់បណ្តាញតង់ស្យុងមធ្យម (MV) បណ្តាញតង់ស្យុងទាប (LV) រួចរាល់ហើយ។ ជំហានបន្ទាប់នឹងធ្វើការដំឡើងត្រង់ស្វូ។ នៅពេលដែលអគ្គិសនីស្វាយរៀងដាក់ដំណើរការ ក្រុមការងារនឹងជូនដំណឹងដល់ប្រជាពលរដ្ឋនៅទីតាំងនោះ។
អាស្រ័យហេតុនេះ សូមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សៅ ស្វាយរៀង មេត្តាជ្រាបជាព័ត៌មាន។ សូមអរគុណ
អត្ថបទដែលជាប់ទាក់ទង
Open

Close