បុរសម្នាក់ ប្រេីប្រាស់កាយវិកា និងពាក្យសំដី មិនសមរម្យមកលេី សមត្ថកិច្ច ពេលនេះ…!
ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី បានហៅ ឈ្មោះ ម៉ី រស្មី ដែលមានទីលំនៅក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានប្រេីប្រាស់កាយវិកា និងពាក្យសំដីមិនសមរម្យមកលេី សមត្ថកិច្ច កាលខណៈ មត្ថកិច្ចចុះទៅអន្តរាគមន៍ ក្រោយទទួលការ ប្តឹងរាយការណ៍ថា មានបុរសម្នាក់បម្រុងធ្វើហិ..ង្សាលើគ្រួសារ កាលពីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ដោយបានធ្វេីការសុំទោសជាសាធារណៈហើយសមត្ថកិច្ច បានធ្វើការអប់រំ និងធ្វេីកិច្ចសន្យា រួចអោយយត្រឡប់ទៅផ្ទះវិញ៕