អាវុធហត្ថស្រុកកំរៀង ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណី លួចម៉ូតូ

បាត់ដំបង៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកកំរៀង ឃាត់ខ្លួន បន្ទាប់ធ្វើសកម្មភាពលួចយកម៉ូតូប្រជាពលរដ្ឋ ពីខេត្តបន្ទាយមានជ័យ រត់គេចខ្លួច ឆ្ពោះទៅ ស្រុកកំរៀង ខេត្តបាត់ដំបង។

កិច្ចប្រតិបត្តិការនេះកំលាំងជំនាញឃាត់ខ្លួនបាន កាលពីវេលាម៉ោង ១៧និង៥៥នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថាជនសង្ស័យទាំង២នាក់នោះ មានឈ្មោះដូចតទៅ៖ទី១-ឈ្មោះ យ៉ាត ចេក ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរបុគ្គលិកកាសុីណូ មានទីលំនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ទី២-ឈ្មោះ ធឿន ធា ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរ(មិនពិតប្រាកដ) មានទីលំនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖១-ម៉ូតូម៉ាកស្កុបពីពណ៌ស លាយផ្កាឈូក១គ្រឿង ពាក់ស្លាកលេខ  បន្ទាយមានជ័យ 1AC-4241។

២-ម៉ូតូ១គ្រឿងទៀតម៉ាកស្កុបពី ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1-KD.0291 និង ទូរស័ព្ទដៃ ចំនួន២គ្រឿង។

បច្ចប្បុន្នជនសង្ស័យនិងវត្ថុតាងទាំងអស់ត្រូវបាន កំលាំងវុធហត្ថ ស្រុកកំរៀងប្រគល់អោយ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

ដោយ ៖  សុខ កុសល

 

អត្ថបទដែលជាប់ទាក់ទង
Open

Close