ផ្អើលឈុល នៅផ្លូវ រថភ្លើង តាមពិត..!

ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពោធិ៏សែនជ័យ ថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ វេលា ម៉ោង ១៦:០០នាទី រសៀល មានការដឹកនាំផ្ទាល់ពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំចុះធ្វើរដ្ឋបាលទ្រង់ទ្រាយធំ ចុះបង្ក្រាបគ្រឿងញៀននៅចំណុចគោលដៅថ្នល់រទេះភ្លើង ស្ថិតនៅក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ដែលជាគោលដៅចែកចាយ និងប្រើប្រាស់យ៉ាងសកម្ម បានកំណត់ជាតំបន់ក្រហមអោយមកជាតំបន់លឿង និងបន្តចុះបង្ក្រាបជារៀងរាល់ថ្ងៃឲ្យទៅជាតំបន់ខៀវិញ។
ជាលទ្ធផល៖ បង្ក្រាប និងឃាត់ មនុស្សចំនួន៨នាក់
អត្ថបទដែលជាប់ទាក់ទង
Open

Close