ស្នងការ បញ្ជាក់ច្បាស់ថា មន្រ្តីចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពុំមានគោលការណ៍អនុញ្ញាតឱ្យដាក់គោលដៅបាញ់ល្បឿននៅលើផ្លូវក្រវាត់ក្រុងទី៣ នោះទេ!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលមានកិត្តិយស សូមជម្រាបជូនសាធារណជន ទៅនឹងគណនីហ្វេសប៊ុកប៊ុកឈ្មោះ ចាន់ ប៊ុនរិទ្ធ ដែលបានបង្ហោះផ្សព្វផ្សាយមានខ្លឹមសារថា៖ បងប្អូនយើងធ្វើដំណើរតាមផ្លូវក្រវ៉ាត់ក្រុង kmលេខ35 ខេត្តកណ្ដាល ប្រយ័ត្នប្រយែងដោយសារប៉ូលីសមិនដាក់គោលដៅបាញ់ល្បឿនស្រួលបួលទេសុទ្ធតែលាក់នៅក្នុងឡាន ហើយឱ្យប្រជាពលរដ្ឋមើលឃើញបាញ់ល្បឿនកន្លែងណាលេងលាក់នៅក្នុងរថយន្តអញ្ចឹង សុំលោកស្នងការខេត្តកណ្ដាលជួយមើលមន្ត្រីផង ឱ្យគាត់ដាក់បាញ់ល្បឿនឱ្យមានគោលដៅឱ្យយពិតប្រាកដផង។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញបានស្រាវជ្រាវទទួលបានលទ្ធផលដូចខាងក្រោម៖
១-ចំពោះគោលដៅចំណុចខាងលើ មិនស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកណ្តាលនោះទេ (ដោយលើផ្លូវក្រវាត់ក្រុងទី៣ ស្ថិតក្នុងឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានព្រំប្រទល់ជាប់ភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រង់គីឡូម៉ែត្រលេខ៣២ ចំណែកគោលដៅបាញ់ល្បឿន នៅចំណុចគីឡូម៉ែត្រលេខ៣៥ ស្ថិតក្នុងភូមិសាស្រ្ត ខណ្ឌដង្កោ រាជធានីភ្នំពេញ។
២-ចំពោះមន្រ្តីចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពុំមានគោលការណ៍អនុញ្ញាតឱ្យដាក់គោលដៅបាញ់ល្បឿននៅលើផ្លូវក្រវាត់ក្រុងទី៣ នោះទេ។
៣-ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ចាន់ ប៊ុនរិទ្ធ សូមកែតម្រូវនូវខ្លឹមសារដែលបានផ្សព្វផ្សាយខាងលើជាបន្ទាន់ ដើម្បីកុំសាធារណជនមានការភាន់ច្រឡំ។
អាស្រ័យហេតុនេះ សូមសាធារណជនជ្រាបតាមការគួរ!
អត្ថបទដែលជាប់ទាក់ទង
Open

Close