ផ្កាយ៣ ជួន ណារិន្ទ មេប៉ូលិសក្រុងភ្នំពេញ ៖ សូម រក្សាក្រមសីលធម៌វិជ្ជាជីវៈផង (សូមបកស្រាយឡើងវិញជាបន្ទាន់)
ភ្នំពេញ៖ បន្ទាប់ពី សារព័ត៌មាន ក្នុងស្រុក មួយធ្វើការសម្ភាសន៍ និង ផ្សព្វផ្សាយ ករណី រណីរំលោភបូក នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ លោក ជួន ណារិន្ទ ស្នងការក្រុងភ្នំពេញពេញ បានបង្ហោះ លើទំព័រ ហ្វេសប៊ុក ផ្ទាល់ខ្លួន ដូចខាងក្រោម៖
ខ្ញុំបាទ សូមគោរពជូនព័ត៌មាន ដល់មហាជនមេត្តាជ្រាបថា ករណីឃាតកម្ម ក្នុងខណ្ឌព្រែកព្នៅ នៅថ្ងៃទី២១/០៥/២៥ លើក្មេងស្រី ដែលខាងសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបបានជនសង្ស័យភ្លាមៗ ចំនួន០៣នាក់ (តែមានប្អូនប្រុសម្នាក់ ដែលផ្សព្វផ្សាយ ថាជា ករណី រំលោភបូក ដែលបានលទ្ធផលថាមាន ចំនួន០៨នាក់នោះ ជារឿងមិនពិតនោះទេ) ដែលផ្សាយធ្វើឱ្យប៉ះពាល់ដល់អារម្មណ៌៍ និងកត្តិយស ដល់ក្រុមគ្រួសារ នៃសពជាខ្លាំង ជាពិសេស មហាជនមានការយល់ច្រឡំ ។
សូម បញ្ជាក់ថា ខ្ញុំបានដឹកនាំបញ្ជាផ្ទាល់លើករណីនេះហើយក្នុងការពិនិត្យ ធ្វើកោសល្យវិច័យលើសាកសព មានព្រះរាជអាជ្ញា លោកគ្រូពេទ្យតុលាការ មន្ត្រីនគរបាលជំនាញ និង អង្កការ CPU ប្រកបដោយជំនាញវិជ្ជាជីវៈនិងក្រមសីលធ៏មផងដែរ ។
ដូច្នេះសូមប្អូនអ្នកផ្សាយ ព័ត៌មានមិនពិត ខាងលើនេះ សូម រក្សាក្រមសីលធម៌វិជ្ជាជីវៈផង (សូមបកស្រាយឡើងវិញជាបន្ទាន់)។
ខ្ញុំបាទក៏សូមសំណូមពរដល់ក្មួយៗស្រីៗ ឬអាណាព្យាបាលទាំងឡាយ សូមកុំឆាប់ជឿការអូសទាញរបស់ជនខិលខូចមួយចំនួនតូចដែលមិនគួរទុកចិត្ត ឬហៅចេញទៅកន្លែងស្ងាត់ៗ វាអាចមានហានិភ័យដល់ក្មួយៗដូចរឿងខាងលើ។
ខ្ញុំសូមអរគុណច្រើនដែលមហាជនមានជំនឿទុកចិត្តលើសមត្ថកិច្ចយើងខ្ញុំបាទ

