ដឹងកម្ពស់ហើយ! ក្មួយប្រុស ដែល ថតវីដេអូ បង្ហាញអាវុធ កាន់ដាវ បញ្ចេញក្បួនយុទ្ធវិធី បង្អួតដៃ គូរម្ខាងទៀតតាម tik tok
កំពង់ស្ពឺ ៖ ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ករណីបង្រ្កាបក្រុមក្មេងទំនេីង លោកវរសេនីយទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានបញ្ជាអោយផ្នែកព្រហ្មទណ្ឌស្រុកសហការជាមួយមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹងឃាត់មុខសញ្ញាក្មេងទំនេីងម្នាក់ដែលបានថតវីដេអូសម្ដែងក្បាច់គុន ដាវ បង្អួតថតបង្ហោះតាមប្រព័ន្ធបណ្ដាញសង្គម tik tok និងចែកចាយបន្ដតាមរយៈ គណនីហ្វេសប៊ុក ឈ្មោះ តារា សៀមរាប “ ប្រឹងឡេីងកូន កូនជិតបានសម្រេចហេីយ “ ។
នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ កំលាំងនគរបាលបានឃាត់មុខសញ្ញាខាងលេីដែលមានឈ្មោះ អូន រ៉ុង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិប្រសព្វជុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បញ្ជូនមក អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដេីម្បីសាកសួរនិងចំណាត់ការនីតិវិធី។
នៅចំពោះសមត្ថកិច្ចក្មេងទំនើងខាងលើបានទទួលស្គាល់ថាពិតជាបានធ្វេីសកម្មភាពថតវីដេអូ កាន់ដាវនិងសម្ដែងក្បាច់តាមចង្វាក់វិជ្ជាគុនដូចវីដេអូភាគចិន ថតនៅចំណុចភូមិប្រសព្វជុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច រួចបង្ហោះលើគណនីTik Tok របស់ខ្លួនឈ្មោះ Kakav កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ពិតប្រាដកមែន គោលបំណងចង់បង្អួតដល់ដៃរគូរម្ខាងទៀតត្រៀមលក្ខណៈកុំព្រហេីន។
បច្ចុប្បន្ន មុខសញ្ញាក្មេងទំនេីងរួមជាមួយវត្ថុតាងដាវ ទូរស័ព្ទ ជំនាញបានកសាងសំណុំបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌខេត្ដ ចាត់ការតាមនីតិវិធី៕



