UN កម្ពុជា និងប្រទេសមហាអនុតំបន់ទន្លេមេគង្គធ្វើទស្សនកិច្ចរួមគ្នាដើម្បីស្វែងយល់ និងវាយតម្លៃពីការចរាចរ ជួញដូរគ្រឿងញៀន និងសារធាតុគីមីផ្សំពីត្រីកោណមាសចូលក្នុងតំបន់

ប្រទេសចិន ៖ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រាប់ឱ្យដឹងបែបនេះខណ:លោកដឹកនាំក្រុមការងារអញ្ជើញចូលរួមដំណើរទស្សនកិច្ចសិក្សាស្វែងយល់ និងវាយតម្លៃអំពីស្ថានភាពនៃការចរាចរ ជួញដូរគ្រឿងញៀន និងសារធាតុគីមីផ្សំពីតំបន់ត្រីកោណមាសឆ្លងកាត់ព្រំដែនចូលមកកាន់ប្រទេសក្នុងតំបន់ ចាប់ពីថ្ងៃទី១៨-២៤ ខែឧសភា ឆ្នាំ២០២៥ ។ 

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា  បានប្រាប់បន្ថែមថា ដំណើរទស្សនកិច្ចតាមតំបន់ព្រំដែនឡាវ វៀតណាម និងចិន នេះដឹកនាំដោយលោក BENEDIKT HOFMANN តំណាងស្តីទីប្រចាំតំបន់ របស់អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រឹដ្ឋកម្ម(UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ដែលមានសមាសភាពចូលរួមពីតំណាងស្ថាប័នត្រួតពិនិត្យគ្រឿងញៀននៃប្រទេស ចំនួន៥ រួមមាន÷ កម្ពុជា ថៃ ឡាវ វៀតណាម ចិន និងក្រុមការងាររបស់ UNODC សរុបចំនួន ២៥រូប ក្នុងគោលបំណងរួមមាន៖

‌ទី១.សិក្សាវាយតម្លៃការគំរាមកំហែង និងនិន្នាការនៃការជួញដូរគ្រឿងញៀនសំយោគនៅក្នុងតំបន់ព្រំដែនដែលបានជ្រើសរើស (តំបន់ងាយប្រឈម)

ទី២.ដើម្បីពង្រឹងយន្តការសម្របសម្រួល និងចែករំលែកព័ត៌មានក្នុងក្របខ័ណ្ឌប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀង

(Mekong MOU Countries)

ទី៣.ចូលរួមជាមួយភ្នាក់ងារអនុវត្តច្បាប់ក្នុងតំបន់ ដើម្បីយល់ដឹងពីបញ្ហាប្រឈមនៃប្រតិបត្តិការ និងការអនុវត្តទទួលបានលទ្ធផលល្អ

ទី៤.ដើម្បីកំណត់តំបន់អាទិភាព សម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងតំបន់នាពេលអនាគត ក្នុងការប្រឆាំងការជួញដូរគ្រឿងញៀន

ទី៥.ការផ្តល់អនុសាសន៍ណែនាំសំខាន់ៗដើម្បីបង្កើនវិធានការត្រួតពិនិត្យគ្រឿងញៀនតាមព្រំដែន និងប្រតិបត្តិការដឹកនាំការស៊ើបការណ៍សម្ងាត់ (intelligence-led operations)។

អត្ថបទដែលជាប់ទាក់ទង
Open

Close