មុខសញ្ញា លួច យ៉ាងសកម្ម ត្រូវ ប៉េអឹម ខណ្ឌកំបូល ឃាត់ខ្លួនបានហើយ!

ភ្នំពេញ៖ កម្លាំងជំនាញអាវុធហត្ថខណ្ឌកំបូល សហការជាមួយកម្លាំងការិយាល័យស្រាវជ្រាវនិងបង្ក្រាបបទល្មើសអហរាជធានី ចាប់ខ្លួនជនសង្ស័យ ម្នាក់ ពាក់ព័ន្ធ គាស់បន្ទប់យកម៉ូតូ នៅចំណុចភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង១៦ និង ៤០នាទី ថ្ងៃទី២៧ ខែឧសភា ២០២៥។

ជនសង្ស័យ ឈ្មោះ ម៉ាង សំណាង ហៅចែម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) បច្ចុប្បន្នស្នាក់នៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
វត្ថុតាងដកហូត៖ ម៉ូតូ១គ្រឿង ម៉ាកHONDA DREAM C125(ឆ្នាំ២០២៤) ព៌ណខ្មៅ គ្មានស្លាកលេខ(របស់ជនរងគ្រោះ)
-ស្លាកលេខម៉ូតូចំនួន១(ភ្នំពេញ 1KR-0186)
-សោរខ្សៀ៣ ទួណឺវីស៣និងកូនកាំបិត២

សូមជម្រាបថា នៅវេលាម៉ោង១៧ និង១០នាទី តាមការចង្អុលបង្ហាញរបស់ជនសង្ស័យខាងលើកំលាំងជំនាញបានបន្តឃាត់ខ្លួនបក្ខពួក០១នាក់ទៀតនៅចំណុចផ្លូវបេតុង ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សៅ កយ ហៅភ័ក្រ្ត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)បច្ចុប្បន្នស្នាក់នៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
វត្ថុតាងដកហូត៖ ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកAWESOME ពណ៌ទឹកសណ្ដែក

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំងពីរបានឱ្យដឹងថានៅយប់ថ្ងៃទី២៥.០៥.២០២៥ (មិនចាំម៉ោង)ពួកគេនិងបក្ខពួកម្នាក់ទៀតឈ្មោះអាធី(បច្ចុប្បន្នគេចខ្លួន)បានជិះម៉ូតូមួយគ្រឿងម៉ាកHONDAC125(ឆ្នាំ២០០៥)ចេញពីភូមិអង្គកែវទៅបុរីរំចេកស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ក្នុងគោលបំណងលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។លុះមកដល់បន្ទប់ជួលមួយកន្លែងពួកខ្លួនក៏បានយកសោរឆ្កឹះត្រចៀកទ្វាររួចចូលក្នុងបន្ទប់ឃើញមានម៉ូតូមួយគ្រឿងហើយសោរម៉ូតូព្យូរនៅនិងជញ្ជាំងបន្ទប់ ពេលនោះអាចែមក៏បានអូសម៉ូតូចេញរួចជិះទៅហូបអីនៅច្បារអំពៅពេលហូបអីរួចក៏ត្រឡប់មកវិញពេលមកដល់ម្តុំគល់ស្ពានជម្ពូរវ័ន(ក្បែររង្វង់មូលមហាវិថីសុីជិនពីង)ហើយអាចែមក៏ដោះស្លាកលេខម៉ូតូដែលលួចបាននោះចេញ រួចជិះមកម្តុំភូមិអង្គកែវវិញ។ហើយអាធីបានប្រាប់ទៅអាចែមថាយកម៉ូតូនោះទៅលក់ទៅ តែអាចែមមិនព្រមលក់និងបានទុកជិះ រហូតដល់ថ្ងៃទី២៧
០៥.២០២៥ ក៏ត្រូវសមត្ថកិច្ចអហខណ្ឌកំបូលចាប់ខ្លួននិងយកមកសាកសួរតែម្តង។

ជនសង្ស័យក៏បានសារភាពបន្ថែមទៀតដែរថាកន្លងមកពួកខ្លួនទាំងពីរនាក់ធ្លាប់ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាច្រើនដងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដូចជា៖
-ឈ្មោះចែម ធ្វើសកម្មភាពលើកទី១: នៅក្រោយពេលចូលឆ្នាំខ្មែរ អាចែមនិងបក្ខពួក អាលុយនិងមីយួន(ភេទស្រី)បានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងម៉ាក nex នៅភូមិអង្គកែវ ឈ្មោះហួតយកទៅលក់ឱ្យលុយមកខ្លួនម្ភៃមុឺនរៀល។

លើកទី២: ធ្វើសកម្មភា ជាមួយ អាភ័ក្រ្ក និងអាពី ធ្វើសកម្មភាពយកជើង ធាក់កាច់ ក យកម៉ូតូscoopyចំនួនពីរគ្រឿង (អាពីជាអ្នកធាក់កាច់) នៅម្តុំមុខព្រលានយន្តហោះពោធិ៍ចិនតុង តែមិនដឹងអាពីយកទៅណាឡើយ។

លើកទី៣:ធ្វើសកម្មភាព (មិនចាំថ្ងៃ) ពីរនាក់អាធីលួចយកម៉ូតូបានមួយគ្រឿងម៉ាក HONDAC125 ឆ្នាំ២០០៥ (ម៉ូតូជិះធ្វើសកម្មភាពថ្ងៃទី២៥.០៥.២០២៥)។

លើកទី៤: ធ្វើសកម្មភាព តែម្នាក់ឯងលួចទូរស័ព្ទដៃគេមួយគ្រឿងម៉ាកOPPOនៅបុរីសែនមនោរម្យ លក់បានលុយចំនួនប្រាំមុឺនរៀល។

លើកទី៥: ធ្លាប់ធ្វើសកម្មភាពលួច ខោអាវ ដែលគេហាលជាច្រើនដងទៀតនៅក្នុងភូមិសាស្រ្តខណ្ឌកំបូលនិងខណ្ឌពោធិសែនជ័យ។-លើកទី៦ : (អាចែម)ធ្លាប់ជាប់ពន្ធនាគារចំនួន១លើក ពាក់ពន្ធ័ករណីផ្លោះរបងចូលលួចទ្រព្យសម្បត្តិគេ ជាប់ពន្ធនាគាររយៈពេល១ឆ្នាំកន្លះនិងជាប់មណ្ឌលកែប្រែចំនួន២ដងពីបទប្រើប្រាស់គ្រឿងញៀន ។

ចំណែកឈ្មោះ សៅ កយ ហៅភក្រ្ត័ ធ្លាប់ជាប់ពន្ធនាគាររយៈពេល១ឆ្នាំពីបទរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបញ្ជូនទៅការិយាល័យស្រាវជ្រាវនិងបង្ក្រាបបទល្មើសអហរាជធានីបន្តនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង
Open

Close