ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ចុះធ្វើការណែនាំ លោក ទូច ឌី ហៅ លោកគ្រូទេពនិមិត្ត ធ្វើកិច្ចសន្យាបញ្ឈប់ការបង្ហោះ និងលុបវីដេអូ រូបថតសកម្មភាពផ្សេងៗ មានការប្រោះព្រំ ស្រោចទឹក ព្យាបាលជំងឺ ដោះអំពើ ប្រសិទ្ធីមន្តគាថា ចារយ័ន្ត ចាក់សាក់…!
ភ្នំពេញ៖ នៅ ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ លោក ទេព គង្គា ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ បានសហការជាមួយ អាជ្ញាធរមូលដ្ឋានខណ្ឌច្បារអំពៅ ចុះធ្វើការណែនាំ លោក ទូច ឌី ហៅលោកគ្រូទេពនិមិត្ត ជុំវិញការបង្ហោះវីដេអូសកម្មភាព និងរូបភាពធ្វើឱ្យប៉ះពាល់ដល់សង្គម តាមបណ្ដាញសង្គមនានា ដោយបានធ្វើកិច្ចសន្យាបញ្ឈប់ការបង្ហោះ និងលុបវីដេអូ រូបថតសកម្មភាពផ្សេងៗ មានការប្រោះព្រំ ស្រោចទឹក ព្យាបាលជំងឺ ដោះអំពើ ប្រសិទ្ធីមន្តគាថា ចារយ័ន្ត ចាក់សាក់ ជាដើម ទាំងចាស់ ទាំងថ្មីចេញពីប្រព័ន្ធបណ្ដាញសង្គមទាំងអស់។






