លោកឧត្តមសេនីយ៍ទោ សុខ នីត្យា អមដំណើរ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រឆាំងឧក្រិដ្ឋកម្ម ដែលមានអង្គការចាត់តាំង នៃទីភ្នាក់ងារនគរបាលជាតិជប៉ុន !

ភ្នំពេញ៖  នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអមដំណើរ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក EGUCHI ARICHIKA អគ្គនាយក នៃអគ្គនាយកដ្ឋានប្រឆាំងឧក្រិដ្ឋកម្ម ដែលមានអង្គការចាត់តាំង នៃទីភ្នាក់ងារនគរបាលជាតិជប៉ុន និងប្រតិភូអម នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងជំនួបនេះ ភាគីកម្ពុជា និងភាគីជប៉ុនបានពិភាក្សា និងផ្លាស់ប្ដូរព័ត៌មានអំពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
អត្ថបទដែលជាប់ទាក់ទង
Open

Close