ទីអារាម ធ្លាប់ងងឹត បានសប្បុរសជន ទាំងពីរនាក់ ជួយបំភ្លឺហើយ!
ខេត្តកណ្តាល៖ ព្រះភិក្ខុភទ្ទធម្មោ នឹម ស្លឹក ព្រះចៅអធិការវត្ត ទាន់អរ សូមថ្លែងអំណរអរគុណដ៏ជ្រាវជ្រៅបំផុត ចំពោះ លោក ស្រេង សុខា និងភរិយា ព្រមទាំងបុត្របុត្រី និង ឯកឧត្តម ខាន់ សុផល ព្រះរាជអាជ្ញាខេត្តកែប និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី មានទីលំនៅស្ថិតនៅ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននាំយកនូវ អំពូលសូឡាចំនួន៤០ អំពូល និងបង្គោលដែកទីប ចំនួន ៤០ដើម មកប្រគេន ព្រះសង្ឃ នៅវត្តទាន់អរ សម្រាប់បំពាក់ តាមដងផ្លូវសួនច្បារ នៅក្នុងទីអារាមវត្តទាន់អរ ពោរពេញទៅដោយបុណ្យកុសលយ៉ាងក្រៃលែងបំផុត។
ព្រះភិក្ខុភទ្ទធម្មោ នឹម ស្លឹក ព្រះចៅអធិការវត្ត ទាន់អរ សូមប្រសិទ្ធិពរជ័យសិរីសួស្ដី កើតមានដល់ក្រុមគ្រួសារ បងប្រុស និង ឯកឧត្តម ជួបប្រទះ នូវពុទ្ធពរទាំង៤ ប្រការគឺអាយុ វណ្ណៈសុខៈ ពលៈ។