លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង បើកអង្គប្រជុំ ផ្សព្វផ្សាយខ្លឹមសារប្រជុំរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្តីពីការចុះធ្វើអធិការកិច្ច នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងតាមបណ្តាអធិការដ្ឋាន
ភ្នំពេញ៖ ដោយមានការអនុញាតិ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃអង្គារ៍ ប្រាំពីររោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធស័ករាជ ពីពាន់ប្រាំរយហុកសិបប្រាំបួន ត្រូវនឹង ថ្ងៃទីដប់ប្រាំពីរ ខែមិថុនា ឆ្នាំពីរពាន់ម្ភៃប្រាំ វេលាម៉ោងដប់បួន និងសូន្យនាទី អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដឹកនាំដោយ លោកវរ សេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបើកអង្គប្រជុំ ផ្សព្វផ្សាយខ្លឹមសារប្រជុំរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្តីពីការចុះធ្វើអធិការកិច្ច នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងតាមបណ្តាអធិការដ្ឋាន លើការងារព្រហ្មួទណ្ឌ ការងារជួញដូរមនុស្ស និងការងារការពារអនិតិជន ការងារអន្តោប្រវេសន៍ ការងារចរាចរណ៍ ការងារបង្ក្រាបគ្រឿងញៀន និងផ្សព្វផ្សាយផែនការការពារក្បួនព្យុះហយាត្រា នាថ្ងៃទីដប់ប្រាំបី ខែមិថុនា ឆ្នាំពីរពាន់ម្ភៃប្រាំ ដល់លោក-លោកស្រីអធិការរង លោកនាយផ្នែក ទាំង១១ និងលោកនាយប៉ុស្តិ៍ទាំង០៦ សរុប៤៧ រូប ។