បងប្អូនបង្កើត ៣នាក់ ស្លាប់បាត់បង់ជីវិតភ្លាមៗ  ដោយសារ..!

ខេត្តស្ទឹងត្រែង៖ មនុស្ស២នាក់បានបាត់បង់ជីវិតភ្លាមៗក្រោយជួបករណីគ្រោះថ្នាក់ចរាចរណ៍ ឡានបុកជាមួយនឹងម៉ូតូម្នាក់ទៀតស្លាប់ ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តប្រភេទម៉ាកហ៊ីយ៉ាន់ដាយ ៥តោន (ឡានដឹកដី) ពាក់ស្លាកលេខត្បូងឃ្មុំ 3A 1604 បានបុកជាមួយនឹងម៉ូតូមួយគ្រឿង បណ្ដាលឱ្យសិស្សសាលា២ ស្លាប់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដែរដោយសារបួសធ្ងន់កំពុងធ្វើការជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង ៧ និង ២០ នាទីព្រឹកថ្ងៃទី ២៨ខែមិថុនា២០២២ នៅចំណុចទល់មុខសាលាពេទ្យស្ថិតនៅភូមិស្រែពោធិ៍សង្កាត់ស្រះឬស្សីក្រុងស្ទឹងត្រែង ។តាមប្រភពបានបង្ហើបឲ្យដឹងថា សិស្សសាលាដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ

ទី១ សុី ម៉ាលីសាន់ ភេទស្រីអាយុ ២៣ ឆ្នាំ (បងស្រី)រងរបួសធ្ងន់ស្លាប់ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ទី២ សុី លីដា អាយុ១៧ ឆ្នាំភេទស្រី ស្លាប់ (សិស្ស)។
ទី៣ សុី កញ្ញា ភេទស្រីអាយុ ១៦ ឆ្នាំ ស្លាប់ (សិស្ស)ជនរងគ្រោះទាំង ៣នាក់ សូមបញ្ជាក់ថាអ្នកទាំង ០៣ នាក់ជាបងប្អូនបង្កើតនឹងគ្នារស់នៅភូមិស្រែពោធិ៍សង្កាត់ស្រះឬស្សីក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។បច្ចុប្បន្នទាំងរថយន្តនិងម៉ូតូត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅស្នងការខេត្ត រងចាំដោះស្រាយនៅពេលក្រោយ ដោយឡែកសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ អ៊ុល គឹមលាង

 

អត្ថបទដែលជាប់ទាក់ទង
Open

Close