ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៨ មេសា ២០២៣ ផេកផ្លូវការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បង្ហោសារ ទាំងស្រុងថា ៖ កូនប្រុស ភាសា ប្រមាថចំពោះភ្ញៀវមកប្រទេសយើងមិនគួរកើតមានសម្រាប់កូនខ្មែរយើងទេ។
បើទោះកីឡាករប៊ួ ខាវមិនមកឬ មកយើងមិនត្រូវបង្កើតនូវ ការរើស អើងឬស្អប់ខ្ពើមចំពោះគាត់ទេទោះជាគាត់ធ្វើអ្វីមិនសមរម្យ ចំពោះ យើងក៍ដោយ។
កូនត្រូវមើលឲ្យឆ្ងាយ ជាង ប៊ួ ខាវ ព្រោះគាត់មកប្រទេសយើង តំណាងឲ្យប្រជាជនថៃជាង៦០លាននាក់ដែលបញ្ហានេះវាក្លាយ ជាបញ្ហារវាងប្រទេសនិងប្រទេស ដែលចាំបាច់ត្រូវមានមិត្តភាពនិង
សាមគ្គីភាពជាមួយគ្នា។ សូមកុំឲ្យកីឡាក្លាយជារឿង នយោបាយនិងសូមកុំឲ្យរឿង
បុគ្គលក្លាយជាជម្លោះរវាងជាតិនិង ជាតិប្រទេសនិងប្រទេស។ សូមរក្សាភាពថ្លៃថ្នូរ ក្នុងឋានៈជា ម្ចាស់ផ្ទះ និងសូមប្រើប្រាស់ឱកាសនេះកសាងមិត្តភាពជាមួយប្រទេសទាំងអស់ដែលមកកាន់ប្រទេសយើងដើម្បីចូលរួមប្រកួតឬទស្សនាកីឡាអាសុីអាគ្នេយ៍លើកទី៣២ដែលកម្ពុជាធ្វើជាម្ជាស់ផ្ទះ។