បុគ្គលឈ្មោះ ជា ដូ ពាក់ព័ន្ធករណី បានចែករំលែក (share) ព័ត៌មានមួយ លើបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក (Facebook) ..!

ផេកផ្លូវការ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជាក់ថា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួន បុគ្គលឈ្មោះ ជា ដូ ពាក់ព័ន្ធករណី បានចែករំលែក (share) ព័ត៌មានមួយ លើបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក (Facebook) ដោយបានសរសេរសំណេរ មានខ្លឹមសារថា “ខ្ញុំសុំដាក់សំនួរទៅខាង មេធាវី ដើមបណ្តឹង ថា តើលោកមានវិជ្ជាជីវ:ជាមេធាវីទេ មុននឹងធ្វើជាមេធាវីការពារក្តីឱ្យដើមបណ្តឹង លោកបានដឹងទេថា សំណុំរឿងនឹងវាយ៉ាងម៉េចទេ សូមលោកមេធាវីធ្វើការ ដោយតម្លៃជាមេធាវីផង យើង ជានរ: សាវង្ស ព្រះរាជអាជ្ញាអមតុលាការកំពូលក្រុងភ្នំពេញ” ដែលខ្លឹមសារនេះ បានប្រើឋាន:ក្លែងធ្វើអោយប៉ះពាល់ដល់ ស្ថាប័នមហាអយ្យការអមតុលាការកំពូល។ នាយកដ្ឋាន បានសាកសួរ បុគ្គលឈ្មោះ ជា ដូ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។

ក្រោយបញ្ជូនសំណុំរឿងទៅតុលាការ តំណាងអយ្យការបានស្តាប់ចម្លើយជនសង្ស័យ ជា ដូ រួចរាល់ ជនសង្ស័យបានសារភាពកំហុស និងសុខចិត្តសុំទោសជាសាធារណ: និងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close