គណនីហ្វេសប៊ុកឈ្មោះ KaKa Film ដែលបានបង្ហោះវីដេអូសម្ភាស ភ្ជាប់ជាមួយខ្លឹមសារមានចំណងជើងថា ប្អូនស្រីគាត់ត្រូវគេរំ..លោ.ភម្តង ២នាក់ ហើយគំរាម ថា ស.ម្លា.ប់.ពេលនេះ…!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វើការបំភ្លឺឆ្លើយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ KaKa Film ដែលបានបង្ហោះវីដេអូសម្ភាស ភ្ជាប់ជាមួយខ្លឹមសារមានចំណងជើងថា ប្អូនស្រីគាត់ត្រូវគេរំ..លោភម្តង2នាក់ ហើយគំរាម ថាសម្លាប់ និង ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Vanilla វ៉ាន់នីឡា ដែលបានយកទៅបង្ហោះបន្ត ភ្ជាប់ជាមួយខ្លឹមសារមានចំណង ជើងថា ប្អូនស្រីត្រូវបានគេចាប់រំ.លោភរហូតដល់ទៅពីរនាក់ អីលូវគាត់មានផ្ទៃពោះប្រាំពីរខែ ពួកគាត់ស្គាល់មុខស្គាល់ទាំងឈ្មោះពួកនោះប៉ុន្តែធ្វើអីគេអត់បាននាងខ្ញុំសូមស្នើរដល់សមត្ថកិច្ចមេត្តាជួយរកយុត្តធម៌ជូនគាត់ផង ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឲ្យលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ស្រាវជ្រាវករណីខាងលើ ជាលទ្ធផល៖

+ករណី៖ រំ.លោភ.សេព.សន្ថវៈ
-កើតហេតុថ្ងៃទីមិនចាំ ខែមករា ឆ្នាំ២០២៣ នៅវេលាម៉ោង១៥ និង០០នាទី (ទទួលបណ្តឹងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ )។
-ចំណុចកើតហេតុ៖ គុម្ពោតព្រៃ ស្ថិតនៅភូមបឹង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។
+ជនរងគ្រោះចំនួន ០១នាក់ស្រី
-ឈ្មោះ សុខា មនោរា ហៅស្រីចិន ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ រស់នៅភូមិទីទុយពង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល (មានផ្ទៃពោះចំនួន០៦ខែ)។
+ជនសង្សយ័ចំនួន ០២នាក់ប្រុស
១-ឈ្មោះ ខន ខេន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិទីទុយពង ឃុំសំរោលើ ស្រុកអង្គស្នួល ខេត្តណ្តាល (គេចខ្លួន)។
២-ឈ្មោះ រ៉ែម សុផល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិទីទុយពង ឃុំសំរោងលើ ស្រុកអង្គ្នួស្នួល ខេត្តកណ្តាល (គេចខ្លួន)។
+បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ បានគេចខ្លួនចេញពីមូលដ្ឋាន ។
+វត្ថុតាងចាប់យក:គ្មាន
+ផលប៉ះពាល៖ ជនរងគ្រោះត្រូវបានជនសង្ស័យរំលោភបានសម្រេច ហើយមានផ្ទៃពោះចំនួន០៦ខែ។
+សភាពរឿងហេតុ:
-ឆ្លងតាមការបំភ្លឺជនរងគ្រោះបានបំភ្លឺថា: កាលពីថ្ងៃមិនចាំក្នុងអំឡុងខែមករា ឆ្នាំ២០២៣ ប្រហែលវេលាម៉ោង១៥ និង០០នាទី ខ្លួនបានដើរមករកបេះផ្លែតាលឹងតឹងនៅក្នុងចំការមួយដែលឪពុកម្តាយធ្លាប់មើលឲ្យគេពីមុនមក។
-នៅពេលខ្លួនកំពុងតែបេះផ្លែតាលឹងតឹងនោះ ស្រាប់តែជនសង្សយ័ទាំង២នាក់ខាងលើ ដើរចូលទៅដល់ហើយចាប់ ដៃជនរងគ្រោះអូសចេញពីចំការ រហូតទៅដល់កន្លែងកើតហេតុ ហើយបានធ្វើសកម្មភាពចាប់សម្រាតខោអាវ របស់ជនរងគ្រោះចេញអស់ ពេលនោះជនសង្ស័យឈ្មោះ រ៉ែម សុផល បានចាប់រំ.លោភ.ជនរងគ្រោះរហូតបាន សម្រេចម្ដង បន្ទាប់មកទើបជនសង្ស័យឈ្មោះ ខន ខេន បានរំ.លោភទៅលើជនរងគ្រោះរហូតដល់បានសម្រេច។ បន្ទាប់ពីជនសង្ស័យទាំងពីរនាក់បានធ្វើសកម្មភាពរំលោភជនរងគ្រោះបានសម្រេចហើយក៏បាននិយាយគំរាមថាបើហ៊ាននិយាយរឿងនេះប្រាប់គេឲ្យដឹង នោះនិងសម្លាប់ចោល ហើយក៏នាំគ្នាគេចខ្លួនអស់បាត់ទៅ ចំណែក ជនរងគ្រោះ ដោយមានការភ័យខ្លាច ទើបលាក់រឿងនេះមិនឲ្យគេដឹងរហូតមក។
+រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ប្រហែលវេលាម៉ោង១០ព្រឹក ឈ្មោះ ហេង ហាន ត្រូវជាម្តាយមីង របស់ ជនរងគ្រោះ បានសង្ស័យថាជនរងគ្រោះមានផ្ទៃពោះ ក៏ទិញឧបករណ៍ធ្វើតេស្តទឹកនោម ទើបដឹងថាជនរងគ្រោះ មានផ្ទៃពោះ។ ហើយបានដឹកជនរងគ្រោះទៅឆ្លុះអេកូនៅពេទ្យឯកជនភូមិគីរីថ្មី ឃុំសំរោងលើ លទ្ធផលមានផ្ទៃ ពោះរយៈពេល២៣សប្តាហ៍ និង៦ថ្ងៃ បន្ទាប់ពីទទួលបានព័ត៌មានដូចនោះហើយក៏ត្រឡប់ទៅផ្ទះវិញ។ រហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ទើបក្រុមគ្រួសារជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្ដិ៍នគរបាលសំរោងលើ។
-ក្រោយពីសមត្ថកិច្ចប៉ស្ដិ៍ទទួលបានព័ត៌មានភ្លាម បានសហការណ៍ជាមួយកម្លាំងផ្នែកជំនាញស្រុក បានចុះទៅដល់កន្លែងកើតហេតុ ទទួលពាក្យបណ្ដឹង និងធ្វើការស៊ើបអង្កេត ស្រាវជ្រាវតាមនីតិវិធី ។
-ក្រោយពីធ្វើការស៊ើបអង្កេត ស្រាវជ្រាវ កសាងសំណុំរឿងចប់សព្វគ្រប់ហើយ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចផ្នែកជំនាញស្រុក បានបញ្ជូនសំណុំរឿង ទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបន្តនីតិវិធី។
⛔បញ្ជាក់ៈ ការចុះមកសម្ភាសជាមួយគ្រួសារជនរងគ្រោះខាងលើ ពុំបានទំនាក់ទំនង ឬសហការជាមួយ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ និងផ្នែកជំនាញស្រុកអង្គស្នួលនោះទេ។
+ដោយមើលឃើញពីជីវភាពខ្វះខាត និងជួបទុក្ខលំបាក របស់ក្រុមគ្រួសារជនរងគ្រោះ
-ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល
-នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៥និង៣០នាទី លោកស្រីអនុសេនីយ៍ទោ មឿន ផល្លីន អធិការរងទទួលផ្នែកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ តំណាងលោកវរសេនីយ៍ឯក មាន សំណាង អធិការ នគបាលស្រុកអង្គស្នួល ដឹកនាំក្រុមការងារផ្នែកជំនាញស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងលើ បានចុះសួរសុខទុក្ខគ្រួសារជនរងគ្រោះ និងបានឧបត្ថម្ភ ថវិកា សម្ភារៈប្រើប្រាស់មួយចំនួន ដើម្បីជួយសម្រួលជីវភាព
-ថវិកាចំនួន ៣០០,០០០រៀល
-អង្ករ២បាវ = ៥០kg
-ទឹកបរិសុទ្ធចំនួន ២យួរ
-ទឹកត្រី២យួរ
-ទឹកស៊ីអុីវ២យួរ
-ត្រីខ ២យួរ
-មី៣កេស។

-លុះដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣វេលាម៉ោង០៩”៣០នាទី១១ ប៉ុស្ដិ៍នគរបាលរដ្ឋបាលសំរោងលើ ដឹកនាំដោយលោកមេឃុំ១១១១ បាននាំយកជណ្តើរដែកដែលជាអំណោយរបស់លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល និងអំណោយលោក ហែម ហង្ស អនុប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម សំណង់និងភូមិបាលស្រុកអង្គស្នួល អង្ក១បាវទម្ងន់៥០Kg ទឹកត្រី៦យួរ លោក ហ៊ុនសុន មេឃុំសំរោងលើ ថវិកា១៥ម៉ឺនរៀល ប្រគល់ជូនបន្ថែមទៀត។

អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាប។

អត្ថបទដែលជាប់ទាក់ទង
Open

Close