លោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌ បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោក គង់ ប៊ុនលី សមាជិកក្រុមប្រឹក្សាសង្កាត់ចោមចៅទី៣ ដែលបានទទួលមរណភាព

ភ្នំពេញ៖ នៅថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០ និង២០នាទីព្រឹក ឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ លោកជំទាវ សួស រដ្ឋាវី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌ លោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌ បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោក គង់ ប៊ុនលី សមាជិកក្រុមប្រឹក្សាសង្កាត់ចោមចៅទី៣ ដែលបានទទួលមរណភាព នាថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៦៤ឆ្នាំ វេលាម៉ោង ១៥ : ១០នាទីរសៀល ដោយរោគាពាធ និងបាននាំយកបច្ច័យ និងសម្ភារៈចូលរួមក្នុងពិធីបុណ្យសព រួមមាន៖
១- ឯកឧត្ដម ម៉ប់ សារិន អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌ បច្ច័យ ចំនួន ២,០០០,០០០រៀល
២- លោកជំទាវ សួស រដ្ឋាវី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌ តំណាង ឯកឧត្ដម ហេង សួរ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌ បច្ច័យចំនួន ២,០០០,០០០រៀល
៣- លោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌ បច្ច័យ ចំនួន ៥,០០០,០០០រៀល
៤- លោក ប៉ែន នរៈវុធ តំណាងឯកឧត្ដម ម៉េង ហុង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ចោមចៅទី៣ បច្ច័យ ចំនួន ៤០០,០០០រៀល
៥- ក្រុមការងារគណបក្សខណ្ឌ បច្ច័យ ចំនួន ១,០៩០,០០០រៀល
៦- ក្រុមការងារគណបក្សសង្កាត់ចោមចៅទី៣ និងសាខាបក្សភូមិ ទាំង១៤ បច្ច័យ ចំនួន ២,៣៦៥,០០០រៀល
៧- ប៉ុស្ដិ៍នគបាលសង្កាត់ចោមចៅទី៣ បច្ច័យ ចំនួន ៣៨០,០០០រៀល
* សរុបបច្ច័យចំនួន : ១៣,២៣៥,០០០រៀល។

អត្ថបទដែលជាប់ទាក់ទង
Open

Close