ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំសាលារាជធានីភ្នំពេញ ដោយមានការចាត់ធ្វើជាតំណាងពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។
កិច្ចប្រជុំនាថ្ងៃនេះ មានរបៀបវារៈដើម្បីពិនិត្យ និងអនុម័តលើឯកសារមួយចំនួនដូចជា៖
១. អានប្រកាសស្តីពីការផ្លាស់ប្តូរ និងទទួលស្គាល់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤
២. សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំទី១ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។
៣. សេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។
៤. បញ្ហាផ្សេងៗ។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើរបៀបវារៈខាងលើយ៉ាងម៉ត់ចត់រួចមក ឯកឧត្តមប្រធានក្រុមប្រឹក្សា និងឯកឧត្តម-លោកជំទាវ សមាជិក-សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ បានអនុម័តលើរបៀបវារៈទី២ និងទី៣ ដោយការលើកដៃយល់ព្រមចំនួន ២៧ លើ ២៧ សម្លេង ហើយកិច្ចប្រជុំបានបញ្ចប់ក្រោមបរិយាកាសរីករាយយ៉ាងក្រៃលែង៕












