លោក សេង គន្ធ អំពាវនាវយ៉ាងទទូច ដល់ពលរដ្ឋមួយគ្រួសារ ដែលមិនចូលរួមសហការ ក្នុងដល់ការអភិវឌ្ឍគម្រោងស្តារប្រឡាយម័រ សូមមេត្តាចូលរួមជាមួយអាជ្ញាធរ…!
ភ្នំពេញ៖ កាលពីព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានអញ្ជើញចុះត្រួតពិនិត្យការបុកស៉ីបផាយ ស្តារ ប្រឡាយម័រ នៅភូមិឬស្សី១ ឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
រដ្ឋបាលខណ្ឌមានជ័យ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ធំធេងរបស់ប្រជាពលរដ្ឋទាំងអស់ ក្នុងការចូលរួមសហការរុះរើសំណង់ផ្សេងៗ ដែលបានធ្វើឱ្យមានការរាំងស្ទះដល់ការអភិវឌ្ឍគម្រោង ស្តារប្រឡាយម័រ សម្រាប់រំដោះទឹក នៅរដូវវស្សាឈានចូលមកដល់ខាងមុខនេះ។
បើយោងតាម សេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ……..