មន្ត្រីជំនាញដកហូតមឹកស្រស់ចំនួន ៣៤.៥គីឡូក្រាម នៅផ្សារបឹងឈូក

បាត់ដំបង៖មន្ត្រីជំនាញ ក.ប.ប. សាខាខេត្តបាត់ដំបង សហការជមួយមន្ទីរពាណិជ្ជកម្ម និងអាជា្ញធរពាក់ព័ន្ធ អមដោយរថយន្តមន្ទីរពិសោធន៍ខ្នាតតូច ចុះត្រួតពិនិត្យ ទំនិញដែលជាគ្រឿងឧបភោគ បរិភោគ នៅក្នុងផ្សារបឹងឈូក ខេត្តបាត់ដំបង ។

កិច្ចប្រតិបត្តិការនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងបរិវេណផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

មន្តី្រជំនាញបានពិនិត្យទីតាំងលក់ដូរចំនួន១២កន្លែង និងបានវិភាគរកសារធាតុគីមីហាមឃាត់លើសំណាកគំរូចំនួន ១៩គំរូ  រួមមាន៖ បង្គារស្រស់ ដៃមឹកយក្ស មឹកស្រស់ មឹករំដួល ប្រហិតសាច់គោ សាច់ប៉ាត់តេ សរសៃគុយទាវ ជ្រក់ស្ពៃ ជ្រក់ត្រសក់ស្រូវ ម៉ំាល្ហុង មីលឿងពងទា  ណែមត្រី ណែមស្បែកជ្រូក សណែ្តកបណ្តុះ  នំស្លឹកស្រស់ នំចាំង  និងទឹកខ្មេះ ។ល។

យុទ្ធនាការខាងលើនេះមន្រ្តីជំនាញបានដកហូត មឹកដៃយក្ស មឹករំដួល មឹកស្រស់ ចំនួនសរុប ៣៤.៥គីឡូក្រាមក្រោយពីបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ប៉ះពាល់សុខភាពអ្នកប្រើប្រាស់ យកទៅកម្ទេចចោល។

បន្ទាប់មក មន្ត្រីជំនាញបានពន្យល់ណែនាំបន្ថែមដល់បង ប្អូនអាជីវករ អោយលក់ដូរ ចំណីអាហារ គ្រប់ប្រភេទ ប្រកបដោយអនាម័យ សុវត្ថិភាពខ្ពស់ ជៀសវាងកុំអោយប៉ះពាល់ ដល់សុខភាព អតិថិជន៕

ដោយ ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close