លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង អញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងយកអំណោយមួយចំនួនជូនដល់ លោក ជឿន ចន្ថា ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ

កំពង់ស្ពឺ ៖ នារសៀលថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន ឃុំអមលាំង បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខដោយផ្ទាល់ដល់ លោក ជឿន ចន្ថា ភេទប្រុស អាយុ៣១ឆ្នាំ ដែលជាពលរដ្ឋរស់នៅភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ។ដោយបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង៨នឹង០០នាទីយប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ២០២៥ នៅលើផ្លូវជាតិលេខ ៤៤ ចំណុចភ្នំតូច ស្ថិតក្នុងភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ចន្លោះគីឡូម៉ែត្រ៨៣-៨៤។

គួររំលឹកផងដែរថា ក្រោយពីទទួលបានព័ត៌មានភ្លាមៗក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអមលាំង ដឹកនាំដោយ លោក ម៉េង ស្រ៊ុន ជាប្រធាន បានសម្របសម្រួលជាមួយឡានសង្រ្គោះបន្ទាន់ដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺភ្លាមៗតែម្តង នៅពេលព្រឹកថ្ងៃទី៨ដោយមើលឃើញពីស្ថានភាពអ្នកជម្ងឺមានសភាពធ្ងន់ធ្ងរក្រុមការងារក៏បានសម្របសម្រួលបញ្ជូនមកកាន់មន្ទីរពេទ្យលោកសង្ឃភ្លាមតែម្តង ។

ស្ថិតក្នុងឱកាសសួរសុខទុក្ខនោះដែរ លោក ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំអមលាំង បានឧបត្ថម្ភវថវិកាចំនួន១០០,០០០រៀល និងបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគរួមមានដូចជា ៖ អង្ករ ចំនួន០១បេ,មីចំនួន០១កេស,ទឹកផ្លែឈើចំនួន០១កេស, ទឹកបរិសុទ្ធចំនួន០១កេស ។

ជាចុងក្រោយ លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន ឃុំអមលាំង បានផ្តាំផ្ញើដល់ក្រុមការងារឲ្យសហការជាមួយលោកគ្រូពេទ្យ បន្តតាមដាន និងជួយយកចិត្តទុកដាក់មើលថែ ស្ថានភាពជម្ងឺ បើមានអ្វីមិនស្រួលត្រូវរាយការភ្លាមៗជាបន្ទាន់ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close