អ្នកគ្រប់គ្រងការផ្សាយរបស់ទូរទស្សន៍ TOWN ៖ រាល់ការដាក់ពិន្ទុ វិនិច្ឆ័យ និងសម្រេចជាលទ្ធផលគឺជាឆន្ទានុសិទ្ធិរបស់អង្គចៅក្រម គណៈវិនិច្ឆ័យ ដែលជាមន្ត្រីសហព័ន្ធ ទាំងអស់!

កីឡា៖  លោក ហាក់ សុខហេង ជាអ្នកគ្រប់គ្រងការផ្សាយរបស់ ទូរទស្សន៍ TOWN បានបង្ហោះ លើគណនីហ្វេសប៊ុក នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ថា ៖

សូមជូនដំណឹងទៅដល់អ្នកគាំទ្រវិស័យកីឡាប្រដាល់”គុនខ្មែរ”ក៏ដូចជាអ្នកគាំទ្ររាល់សង្វៀនប្រដាល់”គុនខ្មែរ”របស់ស្ថានីយ៍ទូរទស្សន៍”Town”ទាំងអស់ ដោយសារមានការយល់ច្រលំចំពោះបញ្ហាមួយចំនួនទាក់ទងនិងការប្រកួតជើងឯកខ្សែក្រវាត់និងលទ្ធផលនានារាល់ការប្រកួតមួយចំនួនលើសង្វៀនរបស់យើងខ្ញុំ ដូច្នេះយើងខ្ញុំសូមជូនជាដំណឹងដល់បងប្អូនទាំងអស់គ្នាថា:

ទី១ :ចំពោះករណីកីឡាករ មុឺន មេឃា គឺគាត់បានទទួលលទ្ធផលឈ្នះខ្សែក្រវាត់ដោយស្វ័យប្រវត្តិដោយមូលហេតុថា ដៃគូ ដែលជាកីឡាករ អាស្សង់ទីន ធ្វើគីឡូមិនចុះតាមការកំណត់នោះឡើយពោលគឺខ្សែក្រវាត់បានកំណត់ទម្ងន់៦៤គ.ក តែគាត់មានទម្ងន់ចុះត្រឹម៦៥.៥គ.ក តែប៉ុណ្ណោះ ។

ដូច្នេះការប្រកួតជាលក្ខណ:មិត្តភាពធម្មតាទោះជាលទ្ធផលមុឺន មេឃាឈ្នះឬចាញ់ក៏ខ្សែក្រវាត់ត្រូវបានទៅលើមេឃាផងដែរហើយ (ពិធីករ បានបញ្ជាក់មុនការប្រកួតហើយសូមចូលមើល video live)

២.មុនការប្រកួតយើងខ្ញុំដែលជាថ្នាក់ដឹកនាំស្ថានីយ៍ទូរទស្សន៍”Town Tv”បានធ្វើការប្រជុំជាមួយក្រុមការងារបច្ចេកទេសរបស់មន្ត្រីសហព័ន្ធរួចហើយដោយទទូចស្នើសុំការកាត់ក្តីដោយយុត្តិធម៌មិនលម្អៀងនាំអោយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះស្ថានីយ៍និង”គុនខ្មែរ”ទាំងមូលផងដែរ។

៣.រាល់ការដាក់ពិន្ទុ វិនិច្ឆ័យ និងសម្រេចជាលទ្ធផលគឺជាឆន្ទានុសិទ្ធិរបស់អង្គចៅក្រម គណៈវិនិច្ឆ័យដែលជាមន្ត្រីសហព័ន្ធទាំងអស់ ចំពោះទូរទស្សន៍ “Town Tv” ពុំមានសិទ្ធជ្រៀតជ្រែកក្នុងការសម្រេចនេះឡើយ ហើយបើមានភាពមិនប្រក្រតីណាមួយយើងខ្ញុំមានសិទ្ធិត្រឹមជូនដំណឹងទៅដល់ប្រធានសហព័ន្ធគុនខ្មែរ ដើម្បីពិនិត្យនិងធ្វើទៅតាមសេចក្តីសម្រេចនិងចំណាត់ការរបស់ សហ័ពន្ធគុនខ្មែរ តែប៉ុណ្ណោះ។

៤.សូមបញ្ជាក់ទៅដល់សាធារណ:ជនថារាល់មន្ត្រីសហព័ន្ធបច្ចេកទេសទាំងអស់មិនមែនជាការជ្រើសរើសរបស់ស្ថានីយ៍ឡើយពោលគឺសហព័ន្ធមានច្បាប់ចាត់តាំងគ្រប់មន្ត្រីសហព័ន្ធទាំងអស់ធ្វើការវិលជុំគ្រប់ស្ថានីយទាំងអស់មិនបានប្រចាំតែសង្វៀនណាមួយឡើយ។

ជាចុងក្រោយ លោក ហាក់ សុខហេង សូមថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ដែលតែងគាំទ្ររាល់ការប្រកួតគ្រប់សង្វៀនរបស់ស្ថានីយ៍ទូរទស្សន៍ថោនតាំងពីចាប់ផ្តើមបង្កើតសង្វៀនរហូតមកដល់ពេលនេះ ហើយក្រុមការងារ “Town Tv” រង់ចាំទទួលជានិច្ចនូវមតិកែលម្អ (រិះគន់ក្នុងន័យស្ថាបនា) គ្រប់មជ្ឈដ្ឋាន មិនថាអ្នកគាំទ្រ ក្នុងឬក្រៅប្រទេសនោះឡើយអោយតែមតិទាំងនោះមិនប្រាសចាកពីក្រមសីលធម៌ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ដែលមានវប្បធម៌ដ៏ល្អផូរផង់ និងស្នាមញញឹមរបស់យើងនោះ។

អត្ថបទដែលជាប់ទាក់ទង
Open

Close