លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ ដឹកនាំគណៈប្រតិភូខណ្ឌ អញ្ជេីញដាក់កម្រងផ្ការគោរពវិញ្ញាណក្ខន្ធបុណ្យសព លោកស្រី បុិល សោភ័ណនារី អភិបាលរងខណ្ឌសែនសុខ
ភ្នំពេញ៖នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ ដឹកនាំគណៈប្រតិភូខណ្ឌ អញ្ជេីញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធបុណ្យសព លោកស្រី បុិល សោភ័ណនារី អភិបាលរងខណ្ឌសែនសុខ ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំ ម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ១៦:៤៧ នាទីរសៀល ក្នុងជន្មាយុ ៥១ឆ្នាំ ដោយជរាពាធ នៅភូមិអូរតាគី ឃុំអូរតាគី ខេត្តបាត់ដំបង។
មរណភាពរបស់លោកស្រី បុិល សោភ័ណនារី គឺជាការបាត់បង់ធនធានមនុស្សមួយរូបដែលបានលះបង់កម្លាំងកាយ ចិត្ត ស្មារតី ក្នុងបុព្វហេតុបំរេីមូលដ្ឋានខណ្ឌ សង្កាត់ និងសង្គមជាតិ ជាពិសេសគឺបាត់បង់បងស្រីល្អ ប្អូនស្រីល្អ ភរិយាល្អ និងជាអ្នកម្តាយល្អ ប្រកបដោយព្រហ្មវិហារធម៌ក្នុងគ្រួសារ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ យើងខ្ញុំសូមចូលរួមរំលែកនូវទុក្ខជាមួយក្រុមគ្រួសារ នៃសព លោកស្រី បុិល សោភ័ណនារី ព្រមទាំងក្រុមគ្រួសារញាតិទាំងអស់ដោយក្តីសង្វែក ជាទីបំផុត ។
យេីងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃរដ្ឋបាលខណ្ឌសែនសុខ ចងចាំជានិច្ចនូវស្នាដៃ គុណបំណាច់ក្នុងការរួមចំណែកដឹកនាំអភិវឌ្ឍមូលដ្ឋានខណ្ឌសែនសុខ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកស្រី បុិល សោភ័ណនារី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕









