កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណី រក្សាទុក ជួញដូរចែកចាយដោយខុសច្បាប់នូវសារធាតុញៀន

កំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ១៦:៣៥នាទី នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ ដឹកនាំដោយ លោក វរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ដែលជាប់ពាក់ព័ន្ធករណី រក្សាទុក ជួញដូរចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចភូមិព្រៃមិច ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ជនសង្ស័យមានឈ្មោះ ស៊ន ចំរើន ភេទប្រុស អាយុ៤៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិព្រៃមិច ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ចាប់យកវត្ថុតាងបានរួមមាន:ក្រាមពណ៌សថ្លា ចំនួន ១០កញ្ចប់ (ទម្ងន់=៤៥០ក្រាម),ថង់ច្រកគ្រឿងញៀនមួយចំនួន,ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន០១គ្រឿង,ទូរស័ព្ទចំនួន ០២គ្រឿង(ម៉ាកOppo និងIPhone X) និងរថយន្តចំនួន ០១គ្រឿង (ម៉ាកHYUNDAI ផ្លាកលេខ បាត់ដំបង 2D-9932)។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង
Open

Close