PM ចាប់ខ្លួនស្ត្រីម្នាក់ រឿងរត់ការ យកក្របខ័ណ្ឌ មន្រ្តីនគរបាលជាតិ…!

ខេត្តបាត់ដំបង៖ មន្ត្រីអាវុធហត្ថ បញ្ជាក់ថា នៅម៉ោង ១០ និង ១០ នាទី ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥ ចំណុចបុរីរំចេក ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងការិយាល័យជំនាញបានឃាត់ខ្លួនជនសង្ស័យ ម្នាក់  ឈ្មោះ សុង សោភ័ណ្ឌ ភេទ ស្រី អាយុ ៤៧ ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅចំណុចខាងលើ ពីបទ: ឆបោក (ប្រាក់) ។ តាមបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ឈឿន ឈុំ ភេទប្រុស អាយុ ៥៧ ឆ្នាំ មុខរបរ ធ្វើស្រែ ស្នាក់នៅភូមិអំពិល ឃុំអំពិលប្រាំដើម ស្រុកបរវេល ខេត្តបាត់ដំបង ប្រព្រឹត្តកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ និង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចខាងលើ ។

ដោយជនសង្ស័យបានយកប្រាក់ពីជនរងគ្រោះចំនួន ២៦២០ ដុល្លារ ដើម្បីរត់ការយកឈ្មោះកូនរបស់ជនរងគ្រោះចូលក្របខ័ណ្ឌមន្រ្តីនគរបាលជាតិក្នុងឆ្នាំ ២០២៥ បាន ដោយមិនចាំបាច់ប្រលងចូល ទាំងដែលក្រសួងមហាផ្ទៃមិនមានជ្រើសរើសមន្ត្រីនគរបាលជាតិថ្មីក្នុងឆ្នាំ ២០២៥ ឡើយ ។
វត្ថុតាងដកហូត
១.បញ្ជីរាយនាមបេក្ខជនប្រឡងជាប់ក្របខណ្ឌមន្រ្តីនគបាល ឆ្នាំ២០២៥ ចំនួន ០២ សន្លឹក
២.លិខិស្នើសុំចូលក្របខណ្ឌមន្រ្តីនគបាលជាតិចំនួន ០១ សន្លឹក
៣.លិខិតធានាឧពុក ម្តាយ ឬ អាណាព្យាបាល ចំនួន ០៣ សន្លឹក
៤.ពាក្យស្នើសុំចំនួន ០៨ សន្លឹក
៥.ពាក្យសុំចូលបម្រើការងារក្នុងក្រសួងមហាផ្ទៃចំនួន ០១ សន្លឹក
៦.លិខិតធានា ចំនួន ០១ សន្លឹក
៧.លិខិបញ្ជាក់ចំនួន ០១ សន្លឹក
៨.លិខិបញ្ជាក់កិរិយាមាយាទចំនួន ០១ សន្លឹក
៩.វិញ្ញាប័ណ្ណបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ចំនួន ០១ សន្លឹក
១០. អត្តសញ្ញាណប័ណ្ណ កូពី ចំនួន ០១ សន្លឹក
១១.សៀវភៅគ្រួសារ កូពី ចំនួន ០១ សន្លឹក
១២.ទូរស័ព្ទដៃចំនួន ០១ គ្រឿង ម៉ាក SAMSUNG
១៣.ចិញ្ជៀន លោហៈធាតុពណ៌លឿង ដាំត្បូង ពណ៌ ស ចំនួន ០២ វង់
១៤.ផ្លាកដៃ លោហៈធាតុពណ៌លឿង ចំនួន ០១ ខ្សែ
១៥.ខ្សែដៃ លោហៈធាតុពណ៌លឿង ដាំត្បូងពណ៌ ស ចំនួន ០១ ខ្សែ
១៦.ខ្សែក លោហៈធាតុពណ៌លឿង ដាំត្បូងពណ៌ ស ចំនួន ០១ ខ្សែ
១៧.ក្រវិល ដាំត្បូងពណ៌ ស ចំនួន ០១ គូរ
១៨.ប្រាក់ដុល្លារ ២៥០០ ដុល្លារ
១៩.រថយន្ត ០១ គ្រឿង ម៉ាក LEXUS NX200T ពណ៌ ប្រផេះ ស៊េរីឆ្នាំ ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 2BS-9510 ។

បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង កំពុងឃាត់ខ្លួននៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធី ។

អត្ថបទដែលជាប់ទាក់ទង
Open

Close