វគ្គអប់រំ ផ្សព្វផ្សាយ ស្តីពី​ «ការបង្ក្រាបអំពើជួញដូមនុស្ស និងការទប់ស្កាត់ការរំលោភបំពាន ផ្លូវភេទ លើស្ត្រី និងក្មេងស្រី»

ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០៨:០០នាទីព្រឹក លោក​ សំ សារ៉ាវុធ​ អភិបាលរង​នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ​ ដោយទទួលបានការអនុញ្ញាតពី លោក​ សក់ ច័ន្ទកញ្ញារិទ្ធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ​ សហការជាមួយមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ​ បានរៀបចំវគ្គអប់រំផ្សព្វផ្សាយស្តីពី​ «ការបង្ក្រាបអំពើជួញដូមនុស្ស និងការទប់ស្កាត់ការរំលោភបំពាន ផ្លូវភេទ លើស្ត្រី និងក្មេងស្រី» ដើម្បីឆ្លើយតបទៅនឹងសមាហរណកម្មថ្នាក់ខណ្ឌ​ ឆ្នាំ២០២៥​ និងក្នុងគោលបំណង​ដើម្បីឱ្យអ្នកចូលរួមទទួលបានពត៌មានស្តីពីល្បិចកលរបស់មេខ្យល់ក្នុង ការជួញដូរស្រ្តី​ និងកុមារការរំលោភសេពសន្ថវៈ​ លើស្ត្រី​ និងក្មេងស្រី។

កម្មវិធីប្រព្រឹត្តទៅក្រោមអធិបតីភាព​៖
១-លោក សំ សារ៉ាវុធ អភិបាលរងខណ្ឌ តំណាងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ
២-លោកស្រី សោម ម៉ានី អនុប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ
៣-លោកស្រី​ សោម​ វឌ្ឍនា​ ប្រធានគ្រប់គ្រងទំនាក់ទំនងរដ្ឋាភិបាល​ និងសើបអង្គេតប្រចាំប្រទេ​ស​ នៃអង្គភាពការពារកុមារ​ (CPU)
៤-លោកស្រី វ៉ាន់ ពិសាល ប្រធាន គកសក ខណ្ឌពោធិ៍សែនជ័យ

ព្រមទាំងមានការចូលរួមពី​៖
-ប្រធាន​ អនុប្រធានការិយាល័យសង្គមកិច្ច​ និងសុខុមាលភាពសង្គមខណ្ឌ
-លោក​ លោកស្រី​ ចៅសង្កាត់ទាំង៧
-មេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់
-អ​.ក.ន.ក​ សង្កាត់​ មេភូមិ​ អនុប្រធានភូមិ និងប្រជាពលរដ្ឋសរុបចំនួន​ ១៣០នាក់​។

អត្ថបទដែលជាប់ទាក់ទង
Open

Close