មានការភ្ញាក់ផ្អើល ករណី ប្រទះឃើញវ៉ាលី ចំនួន២ត្រូវបានជនមិនស្គាល់អត្តសញ្ញាណយកបោះចោល នៅក្រោមស្ពាន តាអេវ
ភ្នំពេញ៖ ខាងក្រោមនេះជាសេចក្តីបំភ្លឺ របស់ក្រុមការងារព័ត៌មានប្រតិកម្មនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់ថា:ក្រោយមាន ប្រជាពលរដ្ឋ ប្រទះឃើញវ៉ាលី ចំនួន២ត្រូវបានជនមិនស្គាល់អត្តសញ្ញាណយកបោះចោល នៅក្រោមស្ពាន តាអេវ ស្ថិតក្នុងភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២៥ បង្កឲ្យមានការភ្ញាក់ផ្អើល ហើយមានការផ្សព្វផ្សាយថាក្នុងវ៉ាលីនោះមានក្លិនស្អុយនោះផង។
ក្រោយទទួលព័ត៌មានភ្លាមសមត្ថកិច្ចក៍បានចុះទៅត្រួតពិនិត្យជាក់ស្តែងនៅទីតាំងខាងលើ ហើយបានពិនិត្យវ៉ាលីទាំង២នោះ ដោយឃើញថាវ៉ាលីទាំងនេះជាវ៉ាលីទទេតែប៉ុណ្ណោះ គ្មានអ្វីនៅក្នុងវ៉ាលីនោះទេ ដូចនេះសូមឲ្យសាធារណជនមេត្តាជ្រាបជាព័ត៌មាន ដើម្បីជៀសវាងកុំឲ្យសាធារណជនមានការភាន់ច្រឡំ៕