ប្រកាសតែងតាំងមុខតំណែង មេប៉ុស្តិ៍ ចំនួន២ និងនាយរងការិយាល័យបណ្តុះបណ្តាល ចំនួន១រូប

ភ្នំពេញ៖ ដោយបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង នាយនគរបាលជាតិ និងបូកសរុបវាយតម្លៃសភាពការណ៍បទល្មើស និងលទ្ធផល នៃកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសប្រចាំខែឧសភា និងលើកទិសដៅការងារបន្តខែមិថុនាឆ្នាំ២០២៥។
កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីលោក-លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញទាំង៣៣ លោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ។
សូមបញ្ជាក់ថា: នាយនគរបាលជាតិ៣រូប ត្រូវបានប្រកាសតែងមុខតំណែងជានាយរងការិយាល័យបណ្តុះបណ្តាល ចំនួន១រូប និងលោកនាយប៉ុស្តិ៍ចំនួន២រូប គឺនាយប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជម្នះ នៃអធិការដ្ឋាននគរបាលដូនពេញ និងនាយប៉ុស្តិ៍នគរបាលព្រៃសនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ៕
អត្ថបទដែលជាប់ទាក់ទង
Open

Close