មេ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ៖ខ្ញុំមិនមែន ការពារ មន្ត្រី របស់ខ្លួនឯងទេ គឺខ្ញុំការពារការអនុវត្តច្បាប់ត្រឹមត្រូវ របស់ មន្ត្រី!
កីឡា ៖ ក្រោយ ផ្ទុះការជជែកវែកញែកខ្លាំង ជំនួបរវាង រិទ្ធី សូសែន ត្រូវបានលោកចៅក្រមអោយ ឈ្នះ កីឡាករ ឡាវ ថងបាង សឿភុម ខណ: សូសែន ត្រូវលោកអាជ្ញាកណ្តាលរាល់២ដង ហើយក្តី ។
មិនបង្អង់យូរ លោក ខូវ ឆាយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់ថា ការប្រកួតប្រដាល់គុនខ្មែរចៅក្រមដាក់ពិន្ទុតាមទឹក ពីទឹក១ដល់ទឹក៥ អ្នកឈ្នះបាន២០ពិន្ទុ អ្នកចាញ់បាន១៩ពិន្ទុ រាប់ម្តងដក២ពិន្ទុ រាប់២ដងក្នុង១ទឹកដក៣ពិន្ទុ អ្នកដែល សរុបពិន្ទុ មកច្រើនជាងគេ ជាអ្នកឈ្នះដូច្នេះក្នុងករណីគូប្រកួតនេះ:
នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ លោក ខូវ ឆាយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បន្តលើកឡើងលើបណ្តាញសង្គម ថា មហាជន អេដមីនផេក និងបងប្អូនអ្នកគាំទ្រគុនខ្មែរ អាចបញ្ចេញមតិរិះគន់ ឬទិទៀនតាមការយល់ឃើញរបស់បងប្អូន។ ការយល់ឃើញរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ អាចមានខុសមានត្រូវ ប៉ន្តែការបកស្រាយរបស់ខ្ញុំគឺបកស្រាយតាមបទបញ្ជាប្រកួតប្រដាល់គុនខ្មែរ ដែលតាក់តែងឡើងដោយព្រឹទ្ធាចារ្យគុនខ្មែរ គណៈកម្មការបច្ចេកទេសគុនខ្មែរ និងឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់សហព័ន្ធតាំងពីអាណត្តិទី១ ឆ្នាំ១៩៩៦ និងធ្វើការកែសម្រួល ព្រមទាំងបោះពុម្ភផ្សាយឡើងវិញនៅក្នុងឆ្នាំ២០២៤ ដោយអនុលោមតាមលក្ខខន្តិកៈនៃកីឡាប្រយុទ្ធជាសកល និងគោលការណ៍នៃស្មារតីកីឡា។
បទបញ្ជាប្រកួតគុនខ្មែរគឺជាច្បាប់របស់ការប្រកួតគុនខ្មែរនានា ជាមូលដ្ឋានគ្រឹះ ជាចំនុចគោលសម្រាប់មន្ត្រីរៀបចំការប្រកួត អាជ្ញាកណ្ដាលចៅក្រមទាំងអស់ អនុវត្តអោយបានខ្ជាប់ខ្ជួន និងមិនអាចអនុវត្តតាមអារម្មណ៍ តាមការយល់ឃើញ ឬតាមប្រទេសនេះប្រទេសនោះបានឡើយ។
បើមានអ្នកជំនាញគុនខ្មែររូបណា អាចមានទឡ្ហីករណ៍ណាបញ្ជាក់ថាការកាត់សេចក្តីនេះខុស ឬក៏បទបញ្ជាប្រកួតនេះមិនត្រឹមត្រូវ ខ្ញុំសុខចិត្តទទួលខុសត្រូវ ឬឈានដល់ការលាលែងពីដំណែងជាប្រធានសហព័ន្ធ។
ខ្ញុំមិនមែន ការពារមន្ត្រីរបស់ខ្លួនឯងទេ គឺខ្ញុំការពារការអនុវត្តច្បាប់ត្រឹមត្រូវរបស់មន្ត្រី។ បើពូកគាត់អនុវត្តខុស សហព័ន្ធប្រាកដណាស់នឹងដាក់ពិន័យដោយគ្មានការលើកលែង។ ជាថ្នាក់ដឹកនាំ បើមិនការពារភាពត្រឹមត្រូវក្នុងការអនុវត្តការងាររបស់មន្ត្រី តើអោយពួកគាត់មានកំលាំងចិត្ត និងជំនឿជាក់ក្នុងការអនុវត្តការងារតាមច្បាប់យ៉ាងមិចបាន។
ខ្ញុំសុខចិត្តអោយគេតិះដៀលចុះ អោយគេជេរចុះ តែដាច់ខាតមិនអនុវត្តផ្ទុយពីភាពត្រឹមត្រូវឡើយ។ ហ៊ានធ្វើ ហ៊ានទទួល។
ខ្ញុំចង់អោយបងប្អូនគាំទ្រដោយក្តីស្រលាញ់ពិត ជឿជាក់ដោយសតិនិងការយល់ដឹង។