កីឡាករ កីឡាការិនី ៧រូប នឹងធ្វើឱ្យកក្រើកសង្វៀនឯកភ្នំ វី-អាកទីវ ថ្នាលគុនខ្មែរ! តើអ្នកណាជាជើងខ្លាំងក្នុងសប្តាហ៍នេះ?

កីឡា៖ កាន់តែល្អមើល មិនចាញ់ឈុតធំប៉ុន្មាននោះទេ ព្រឹត្តិការណ៍អស្ចារ្យការប្រកួតប្រដាល់ វី-អាកទីវ ថ្នាលគុនខ្មែរ សប្តាហ៍នេះសុទ្ធតែគូថ្នាលពិសេសៗ នឹងធ្វើឱ្យកក្រើកសង្វៀនឯកភ្នំ ខេត្តបាត់ដំបង។ អ្នកគាំទ្រ ដែលបានទស្សនាហើយ ពិតជាមិនចង់ងើបពីកៅអីនោះឡើយ! ៧គូនេះ នឹងបង្ហាញពីគោលបំណងរៀងៗខ្លួនក្នុងការយកជ័យជម្នះ ដើម្បីបន្តភាពខ្លាំងរបស់ខ្លួន ដើម្បីឆ្ពោះទៅជាជើងខ្លាំងប្រចាំសង្វៀនមួយនេះ!

សម្រាប់គូប្រកួតសប្តាហ៍នេះ មានដូចជា៖

កីឡាករ យ៉ាន់ ដាណែត ត្រូវជួបកីឡាករ សៅយ៉ាន់ វីរៈសិទ្ធ

កីឡាករ អីម ម៉េងហង់ ត្រូវជួបកីឡាករ សំណាង បញ្ញា

កីឡាការិនី សុខ សំណាង ត្រូវជួបកីឡាការិនី យឿន សារី

កីឡាករ យ៉ាម រ៉ាវី ត្រូវជួបកីឡាករ រុត ពេជ្រជីវ័ន្ត

កីឡាករ វ័យ សុធាន ត្រូវជួបកីឡាករ មាស សុវណ្ណថា

កីឡាការិនី សុវណ្ណ វរ៉ានុត ត្រូវជួបកីឡាការិនី ឆាត ចាន់មុន្នី

កីឡាករ អីម ចាន់ថន ត្រូវជួបកីឡាករ បិត ឌាវ័ន

ជួបគ្នានៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៦:៣០នាទីល្ងាចតទៅ នៅសង្វៀងឯក ខេត្តបាត់ដំបង ចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីលើកស្ទួយវិស័យគុនខ្មែរ គាំទ្រថ្នាលគុនខ្មែរ គាំទ្រ វី-អាកទីវ ជាមួយគ្នា៕

អត្ថបទដែលជាប់ទាក់ទង
Open

Close