ជើងខ្លាំងគុនខ្មែរ ៧រូប នឹងឱ្យសង្វៀនគ្រុឌ គុនខ្មែរ MINI កាន់តែកក្រើត កាន់តែរញ្ជួយ លើទឹកដីខេត្តសៀមរាប

កីឡា៖ ត្រលប់មកសាជាថ្មីទៀតហើយ ជាមួយការប្រកួតសង្វៀនគ្រុឌ គុនខ្មែរ MINI បានមកដល់ទឹកដីអច្ឆរិយៈអង្គរ ខេត្តសៀមរាប អ្នកគាំទ្រត្រៀមខ្លួនហើយឬនៅ? កាន់តែពិសេស កាន់តែជក់ចិត្ត ជាមួយសម្រិបដៃដ៏អស្ចារ្យរបស់កីឡាករ កីឡាការិនី គុនខ្មែរ ទាំង៧រូប នឹងធ្វើឱ្យការប្រកួតមួយនេះកាន់តែអស្ចារ្យ កាន់តែជក់ចិត្ត ហើយអ្នកគាំទ្រគុនខ្មែរ ក៏ចង់ដឹងថា កីឡាកររូបណាជាជើងខ្លាំងប្រចាំសង្វៀនមួយនេះ។

គូប្រកួតសហ្តាហ៍នេះ មានដូចដូចជា៖

កីឡាករ សូ សុខអុឺម ត្រូវជួបកីឡាករ អេង ប្រាក់ណៃ

កីឡាការិនី ណើន ស្រីណា ត្រូវជួបកីឡាការិនី រី សារំ

កីឡាករ ណើន ដាវីន ត្រូវជួបកីឡាករ វេត ខ្លាថ័ន

កីឡាករ ពេជ្រ ពន្លក ត្រូវជួបកីឡាករ ចាប សាម៉េត

កីឡាករ សេក គឹមបេន ត្រូវជួបកីឡាករ ជា ចាន់ណុច

កីឡាករ ឬទ្ធី ទេវទត្ត ត្រូវជួបកីឡាករ ខៀវ តុលា

កីឡាករ ឬទ្ធី វជីរៈ ត្រូវជួបកីឡាករ លី ពូ

សូមចូលរួមទស្សនាឱ្យបានច្រើនកុះករ ជួបគ្នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៧យប់តទៅ ទីតាំងផ្សាររាត្រី ផ្លូវ៦០ម៉ែត្រ ខេត្តសៀមរាប គាំទ្រគ្រុឌ គាំទ្រគុនខ្មែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close