ប៉ូលិស ច្រើននាក់ ចុះជួយអន្តរាគមន៍ពន្លត់ តែសោកស្តាយ ឆេះផ្ទះ ទាំងស្រុង!
បន្ទាយមានជ័យ ៖ លំនៅដ្ឋានប្រជាពលរដ្ឋ១ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅការពារវេលាម៉ោង៨:៣០នាទីយប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅភូមិក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ភ្លាមៗនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញបទបញ្ជាដលល់លោកវរសេនីយ៍ទោ ឌី ទាវ អធិការនៃអធិការដ្ឋាននគរបាលស្រុកមង្គលបុរី ដឹកនាំកម្លាំងក្រោមឱវាទជាច្រើននាក់ នាំយករថយន្តដឹកទឹក១គ្រឿង ទៅជួយពន្លត់ករណីអគ្គិភ័យខាលើនេះ។
ហេតុការណ៍ពីថ្ងៃនេះបានបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ធ្វើឲ្យផ្ទះ១ខ្នង ទំហំ៧មx៦ម សង់ពីឈើ ប្រក់ស័ង្គសី ជញ្ញាំសង្គសី ឆេះប្លង់ដីអស់១សន្លឹក ប្រាក់ចំនួន៥០០០បាត និងសម្ភារះប្រើប្រាស់ក្នុងផ្ទះ ត្រូវបានខូចខាតនិងឆេះទាំងស្រុង៕






