ទំនាស់ ដីទួល និងដីស្រែ ជិត២០ឆ្នាំ ទើបដោះស្រាយបញ្ចប់!
ខេត្តកំពង់ចាម៖ ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ បានចាត់តាំងលោក គឹម បូរ៉ាឌី អភិបាលរងស្រុក ដឹកនាំការិយាល័យ ពាក់ព័ន្ធ រួមនិងអាជ្ញាធរឃុំខ្នុរដំបង ចុះដោយស្រាយទំនាស់ដីទួល និងដីស្រែ នៅភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ តាំងពីឆ្នាំ២០០៩ (ជិត២០ឆ្នាំ) ដោយធ្លាប់បានប្រើប្រាស់យន្តការតុលាការផងដែរ។
ជាលទ្ធផលក្រោមគោលនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រុមការងារបានធ្វើការបញ្ចប់ទំនាស់ដ៏រាំវៃនៅវេលាម៉ោង ១៣:៣០ នាទីរសៀល ប្រកបដោយបរិយាកាសយោគយល់ និងស្និទ្ធស្នាលបំផុត។