សម័យ AI ទៅហើយ នៅជឿ គ្រូដោះអំពើ ទៀត?
ភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ លោក ទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌព្រែកព្នៅ ចុះធ្វើការណែនាំដល់ លោក ណុប សក្កដា ហៅលោកគ្រូផេះគ្រូអង្កាម ឱ្យបញ្ឈប់ការបង្ហោះវីដេអូសកម្មភាពនិងរូបភាពធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម នៅតាមបណ្ដាញសង្គមនានា ដោយបានធ្វើកិច្ចសន្យាបញ្ឈប់ការបង្ហោះ និងលុបវីដេអូ រូបថតសកម្មភាពផ្សេងៗ មានការប្រោះព្រំ ស្រោចទឹក ដោះអំពើ ព្យាបាលជំងឺ ប្រសិទ្ធីមន្តគាថា ជាដើម ទាំងចាស់ ទាំងថ្មីចេញពីប្រព័ន្ធបណ្ដាញសង្គមទាំងអស់។