ស្ពានដែក បាឡេ មានសភាពចាស់ទ្រុឌទ្រោម និងខូចខាត…និងដាក់ឱ្យដំណើរការបណ្តោះអាសន្នសម្រាប់រថយន្តធុនតូច (គ្រួសារ) និងម៉ូតូឆ្លងកាត់ប៉ុណ្ណោះ!

ខេត្តស្វាយរៀង ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា
ស្ពានដែកបាឡេ ព្រែកតាអឹម ស្ថិតនៅភូមិមេសថ្ងក ឃុំមេសថ្ងក ស្រុកចន្រ្ទាខេត្តស្វាយរៀង ដែលមាន សភាពចាស់ទ្រុឌទ្រោម និងខូចខាតដោយអន្លើ ផងនោះ ត្រូវបានក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង ធ្វើការជួសជុល ថែទាំ និងដាក់ឱ្យដំណើរការបណ្តោះអាសន្នសម្រាប់រថយន្តធុនតូច (គ្រួសារ) និងម៉ូតូឆ្លងកាត់ប៉ុណ្ណោះ។
សម្រាប់រថយន្តធុនធំ និងដឹកធ្ងន់ សូមបើកវាងទៅផ្លូវផ្សេង ដែលស្ថិតនៅក្បែរនោះ ដើម្បីបញ្ចៀសគ្រោះថ្នាក់ និងហេតុការណ៍អាក្រក់ដែលអាចកើតឡើងជាយថាហេតុ។
សូមអរគុណ
អត្ថបទដែលជាប់ទាក់ទង
Open

Close