ក្រុមហ៊ុនអាកាសចរណ៍ Emirates ប្រភេទ Boeing 777-300ER បានអញ្ជេីញមកកាន់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប-អង្គរ ដែលតភ្ជាប់រវាងឌូបៃមកកាន់ខេត្តសៀមរាប ជាជើងហោះហើរលើកដំបូង

ខេត្តសៀមរាប៖  កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលសៀមរាប បានចូលរួមទទួលស្វាគមន៍ការហោះហើរលើកដំបូង តភ្ជាប់រវាងឌូបៃ-សៀមរាប របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ប្រភេទ Boeing 777-300ER មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ​ ដោយចុះចតនៅម៉ោង ៧:១៥នាទីយប់លាម៉ោង។

ការស្វាគមន៍អញ្ជេីញមកដល់ជើងហោះហើរលើកដំបូងនេះ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក៏បានអញ្ជេីជាអធិបតីភាព​ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនផងដែរ។
សូមបញ្ជាក់ថា សេវាកម្មហោះហើររបស់ក្រុមហ៊ុន Emirates Airline មានចំនួន ០៣ជើងក្នុងមួយសប្តាហ៏ ដំណើរការហោះហើរ នៅថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍ ដោយហោះចេញពីឌូបៃ-បាងកក-សៀមរាប៕

អត្ថបទដែលជាប់ទាក់ទង
Open

Close