អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន «វឌ្ឍនៈប្រ៊ូវើរី» អញ្ជើញចូលរួមពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅសមរភូមិមុខតាមបណ្តោយព្រំដែន ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន «វឌ្ឍនៈប្រ៊ូវើរី» បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ថវិកា ព្រមទាំងសម្ភារៈ ដែលជាការរួមចំណែកពីព្រះសង្ឃ បងប្អូនសាសនិកឥស្លាម មន្ត្រីរាជការ គ្រឹះស្ថានអប់រំ វិស័យឯកជន កីឡាករ សិល្បករ សមាជិកា សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា និងប្រជាពលរដ្ឋទូទៅគ្រប់មជ្ឈដ្ឋាន ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅជួរមុខតាមបណ្តោយព្រំដែន នៅមជ្ឈមណ្ឌលតេជោអភិវឌ្ឍ ស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដ៏ស្មោះអស់ពីបេះដូង នូវកាយវិការចែករំលែកដ៏មានអត្ថន័យរបស់បងប្អូនទាំងអស់គ្នា ទៅកាន់វីរយុទ្ធជនការពារជាតិរបស់យើង ដោយបានលើកឡើងថា “ការចូលរួមចំណែករបស់យើងទាំងអស់គ្នានេះគឺ ជាថាមពលជំរុញទឹកចិត្តបងប្អូនកងកម្លាំងប្រដាប់ អាវុធទាំងអស់ឱ្យមានស្មារតីអង់អាច ត្រៀមលក្ខណៈបានជាស្រេចក្នុងបុព្វហេតុខឿនការពារជាតិរបស់កម្ពុជាពិតជារឹងមាំ និងកាន់តែខ្លាំងក្លាបំផុត។”
សូមអរគុណចំពោះការចូលរួម ជាខឿនការពារជាតិទាំងអស់គ្នា។

អត្ថបទដែលជាប់ទាក់ទង
Open

Close