សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមថវិកា ចំនួន ៣០០ លានរៀល ក្នុងមូលនិធិ សុីធីអិន ដើម្បីទ្រទ្រង់កងទ័ព ការពារព្រំដែនជាតិ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់នៅលើផេកផ្លូវការ នាយប់ថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២៥ ដូចខាងក្រោម ៖
មូលនិធិ សុីធីអិន ដើម្បីទ្រទ្រង់កងទ័ព ការពារព្រំដែនជាតិ បានចាប់ផ្តើម
ជាមួយការផ្សាយផ្ទាល់តាមទូរទស្សន៍ CTN ។
សូមអរគុណ លោកអ្នកឧកញ្ញា គិត ម៉េងនិងលោកជំទាវដែលបានបង្កើតនូវកម្មវិធីនេះឡើងតាមការអំពាវនាវរបស់ខ្ញុំ។ នេះជាខឿនការពារជាតិរបស់ប្រជាជន ដ៏រឹងមាំរបស់យើង។
ការតស៊ូប្រឆាំងការឈ្លានពានរបស់ថៃ តាមផ្លូវយោធា នយោបាយ ការទូត និងផ្លូវច្បាប់ ត្រូវដាក់ក្នុងយុទ្ធសាស្ត្រយូរអង្វែង។ យោធា ត្រូវត្រៀមគ្រប់ពេលនិងប្រើ ពេលយូរជាមួយការតស៊ូតាមផ្លូវ តុលាការយុត្តិធម៌ អន្តរជាតិក្រុងឡាអេក៏ត្រូវប្រើពេលយូរ។
ខ្ញុំ និងភរិយា សូមចូលរួមមូលនិធិនេះ ចំនួន ៣០០ លានរៀល ជាដំណាក់កាល ទីមួយ។ សូមអំពាវនាវ បងប្អូនជនរួមជាតិ ចូលរួម ភ្ជាប់និស្ស័យជាមួយកងទ័ព និងជាមួយ
ជាតិ និងទឹកដី របស់យើងទាំងអស់គ្នា៕






