បង្ហោះម៉ូតូ ព្រោះខឹង ឪពុកជេរស្តី រឿង..? ហេតុផល មិនទំនង សោះក្មួយៗ អើយ!

ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជន ពាក់ព័ន្ធទៅនឹងគណនីហ្វេសប៊ុកឈ្មោះ PiayYou ដែលបានបង្ហោះវីដេអូ សកម្មភាពក្មេងទំនើង (បង្ហោះម៉ូតូ) នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិសាស្រ្ត ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំ ស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើង (បង្ហោះម៉ូតូ) ខាងលើ ចំនួន០៣នាក់ កាលពី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៦ និង០០នាទី នៅចំណុច ភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនសង្ស័យចំនួន ០៣នាក់
១.ឈ្មោះ លី ម៉ុងឡេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។
តេស្តទឹកនោមរកសារធាតុញៀនលទ្ធផលអវិជ្ជមាន (-)

២.ឈ្មោះ ហ៊ាន សៀងហៀង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។
តេស្តទឹកនោមរកសារធាតុញៀនលទ្ធផលអវិជ្ជមាន (-)

៣.ឈ្មោះ វណ្ណះ ភារ៉ា ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល (ឃាត់ខ្លួន)។
តេស្តទឹកនោមរកសារធាតុញៀនលទ្ធផលអវិជ្ជមាន (-)
វត្ថុតាងចាប់យក
-ម៉ូតូ ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ 1AG-8603 ។

ប្រភព បញ្ជាក់ថា នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាង ជនសង្ស័យទាំង០៣នាក់ខាងលើ បាននាំគ្នាបង្ហោះម៉ូតូនៅតាមបណ្តោយផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ លុះមកដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងនគរបាលបានឆែកឃើញមានគណនីឈ្មោះ Piay you បង្ហោះរូបភាពដែលមានជនសង្ស័យកំពុងបង្ហោះម៉ូតូនៅតាមបណ្តោយផ្លូវជាតិលេខ១ និងនៅក្នងបរិវេណក្នុងវត្តគគីរធំ ភ្លាមនោះកម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍គគីរធំ ចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ០៣នាក់ខាងលើ រួមនិងវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ លី ម៉េងឡុង ភេទប្រុស និងឈ្មោះ វណ្ណៈ ភារ៉ា ភេទស្រី បានសារភាពថា៖ ពួកខ្លួនបានបង្ហោះម៉ូតូ ហើយបង្ហោះចូលក្នុងគណនី Facebook របស់ខ្លួនឯង ដែលមានឈ្មោះ Piay you មែន មូលហេតុ ខឹងឪពុកជេរស្តីឱ្យ និងស្រវឹងស្រា។

ចំណែកឈ្មោះ ហ៊ាន សៀងហៀង ភេទប្រុស បានសារភាពថា ៖ ខ្លួនបានថតរូបភាពបង្ហោះម៉ូតូ មែន មូលហេតុ បាញ់ទៅឱ្យឈ្មោះ លី ម៉េងឡុង ភេទប្រុស ដើម្បីបង្ហោះក្នុង Facebook។

បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង០៣នាក់ខាងលើ កំពុងសួរនាំ នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បន្តចាត់ការតាមនីតិវិធី។

Processed with MOLDIV

Processed with MOLDIV
អត្ថបទដែលជាប់ទាក់ទង
Open

Close