អធិរាជខ្លាចាស់កំពូលល្បិច នួន ភារម្យ នឹងវិលមកកាន់សង្វៀនគ្រុឌគុនខ្មែរ ជាថ្មីម្តងទៀត ក្នុងពេលឆាប់ៗនេះ!
កីឡា៖ អធិរាជខ្លាចាស់កំពូលល្បិច ដែលបាត់មុខ ខានឡើងសង្វៀនប្រកួត យូរឆ្នាំណាស់ មកហើយ បងប្អូនអ្នកគាំប្រាកដជាចាំរូបគាត់ នោះគឺកីឡាករ នួន ភារម្យ នឹងវិលមកកាន់សង្វៀនវិញ គឺ សង្វៀនគ្រុឌ គុនខ្មែរ អ្នកគាំទ្រគ្រុឌគុនខ្មែរ ជឿជាក់ថា បច្ចេកទេសផ្តួលដៃគូរបស់គាត់នៅតែមានប្រសិទ្ធភាព។ ប៉ុន្តែកម្លាំងអាចជាបញ្ហា សង្ឃឹមថា គាត់អាចធ្វើបានល្អ ទោះខានប្រកួតយូរឆ្នាំក៏ដោយ ។
សម្រាប់ពេលវេលាថ្ងៃប្រកួត មិនទាន់បានបញ្ជាក់ច្បាស់នោះឡើយ យើងនឹងជូនដំណឹងនៅពេលក្រោយ ដូច្នេះមានតែរង់ចាំទស្សនាទាំងអស់គ្នា ថាតើខ្លាកំណាចកំពូលល្បិច នៅមានស្នៀតអ្វីទៀត ហើយគាត់អាចបន្តយកជ័យជម្នះសារជាថ្មីបានទៀតដែរឬទេ រង់ចាំទស្សនាទាំអស់គ្នា ក្នុងពេលឆាប់ៗនេះ!