ដឹងតែរញ្ជួយ កាន់តែកក្រើក! តើអធិរាជ ដៃធ្ងន់ គុនខ្មែរ ប៉ះជាមួយឥន្ទ្រីសឆ្លងដែនមកពីអឺរ៉ុប អាចជ័យជម្នះគូប្រកួត របស់ខ្លួន នៅលើសង្វៀនគ្រុឌគុនខ្មែរ បានដែរឬទេ?
កីឡា៖ មហាព្រឹត្តិការណ៍ដ៏កក្រើកសង្វៀនគ្រុឌ គុនខ្មែរ បានមកដល់ទៀតហើយ អធិរាជកែងឆេះ ជង្គង់ហោះ មួយដៃរញ្ជួយធរណី រង្គើសង្វៀនគ្រុឌ សម្រាប់សប្តាហ៍នេះសុទ្ធសឹងតែជាគូដ៏ជក់ចិត្ត ទាំងគូគុនខ្មែរ និងគូអន្តរជាតិ ដឹងតែទស្សនាហើយ ចង់ទស្សនាទៀត ពិសេសគឺគាំទ្រកីឡាករដែលខ្លួនពេញចិត្ត តើកីឡាកររូបដែលស្ថិតនៅក្នុងចិត្តរបស់អ្នកគាំទ្រ ហើយអ្នកណាជាជើងខ្លាំងនៅលើសង្វៀនគ្រុឌ គុនខ្មែរនេះ។
-សប្តាហ័នេះគូអន្តរជាតិ មានដូចជា៖
កីឡាករគុនខ្មែរ ធន់ ផានិត ប៉ះកីឡាករ អាយូប ប៉េនយ៉ាហ្យា
កីឡាករ ធន់ សុវណ្ណស្កាយ ប៉ះកីឡាករមកពីបារាំង ក្រេហ្គរី កុងដេ
-ប្រភេទទម្ងន់ធ្ងន់ និងទម្ងន់ស្រាល គុនខ្មែរ ប៉ះគុនខ្មែរ
កីឡាករ ស៊ូនដារឹម ប្រាកាស ត្រូវប៉ះលកីឡាករ មាស រតនះ
កីឡាករ ខេម សីហា ត្រូវជួប កីឡាករ ប្រាក់ លីដា
កីឡាករ រិទ្ធី សាឡាឡា ប៉ះជាមួយ កីឡាករ ខឿន សុវណ្ណថា
កីឡាករ អាវ៉ៃរាប រុងរឿង ជួបកីឡាករ មិត្ត ដេវីត។
ជួបគ្នានៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ទីតាំងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីវេលាម៉ោង ៥:៣០នាទីល្ងាចតទៅ ចូលរួមទស្សនាដោយសេរី គាំទ្រគុនខ្មែរ ជាមួយគ្រុឌ៕