២ថ្ងៃទៀតជួបគ្នា! ក្នុងព្រឹត្តិការណ៍ការប្រកួតបាល់ទាត់រវាង កម្ពុជា និងតាជីគីស្ថាន ក្នុងការប្រកួតមិត្តភាពអន្តរជាតិ VATTANAC
ភ្នំពេញ៖ នៅសល់ ២ថ្ងៃទៀតតែប៉ុណ្ណោះ នឹងដល់ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជាហើយ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ VATTANAC តាជីគីស្ថាន ហើយនេះ ក៏ជាការប្រកួតដ៏សំខាន់ផងសម្រាប់កម្ពុជា ដើម្បីទទួលបានចំណាត់ថ្នាក់ល្អក្នុងតារាងបាល់ទាត់ទ្វីបអាស៊ី ប្រសិនបើកម្ពុជាឈ្នះនៅថ្ងៃនោះ។ សម្រាប់ទម្រង់លេង កម្ពុជា ត្រៀមខ្លួនរួចរាល់ហើយ ក៏បានបញ្ចូលកីឡាករសំខាន់ៗជាច្រើន សម្រាប់កម្ពុជាមួយនេះ។
បន្ថែមពី គ្រូបង្វឹកកម្ពុជា លោក 𝗞𝗼𝗷𝗶 𝗚𝘆𝗼𝘁𝗼𝗸𝘂 និយាយអំពីការប្រមូលផ្តុំហ្វឹកហាត់ក្រុមជម្រើសជាតិលើកនេះ «បាល់ទាត់តែងតែមានការវិវឌ្ឍឥតឈប់ឈរ ដូច្នេះការផ្តល់ឱកាសដល់កីឡាករវ័យក្មេងពិតជាមានសារៈសំខាន់ណាស់។ ពួកគេតំណាងឱ្យអនាគតបាល់ទាត់កម្ពុជា» ។
ចូលរួមទស្សនាឱ្យបានច្រើនកុះករ ជួបគ្នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៧យប់តទៅ នៅពហុកីគឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ៕